សុំម្នាក់១ស៊ែរបានទេ ! អាណិតពួកគាត់ណាស់ត្រូវសូមឡានគេជិះរាល់ថ្ងៃ ពេលខ្លះគេមិនឲ្យជិះក៏នាំគ្នាដើរទៅរៀងព្រោះសាលានៅឆ្ងាយខ្លាំងពេក…(មានវិដេអូ)

ហ្វេសប៊ុក ៖ ពិតណាស់មនុស្សយើងម្នាក់ៗកើតមករមែងតែងចង់បានជីវិតមួយដែលល្អប្រសើរស់នៅស្រណុកសុខស្រួលមុននិងឃ្លាតឆ្ងាយពីផែនដីនេះទៅតែវាមិនអាចដូចអ្វីដែលអ្នកចង់បានទាំងអស់ទេគឺវាទាមទាឲ្យអ្នកមានរបស់ប្តូរខ្លះទើបបាន របស់ទាំងនោះគឺកម្លាំង ស្មារតី ចំណេះដឹង និងការព្យាយាមតស៊ូរ ទាំងអស់នេះហើយជាកូនសោដែលចាក់យកគ្រប់យ៉ាងដែលអ្នកចង់បាន។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះដែរមានវិដេអូមួយឃ្លីបបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យមនុស្សរាប់សែននាក់ចូលទស្សនា នៅក្នុងវិដេអូមួយឃ្លីបនេះគេថតបង្ហាញពីភាពលំបាករបស់ក្មេងៗនៅតាមបណ្តាខេត្តនាៗដែលមានសាលានៅឆ្ងាយពីផ្ទះរបស់ពួកគេ គឺពួកគេត្រូវបកដៃសូមដោយសាររថយន្តគេរាល់ថ្ងៃព្រោះអ្វីសាលានៅឆ្ងាយខ្លាំងណាស់ខ្លួនមិនអាចធ្វើដំណើទៅដល់។

គួរបញ្ចាក់ផងដែរថាវិដេអូនេះគឺជាជ្រុងមួយនៅក្នុងសង្គមយើងព្រោះអីក្នុងវិដេអូមួយនេះបានបង្ហាញថាក្មេងៗជាកូនអ្នកក្រគាត់ខំប្រឹង តស៊ូរនិងព្យាយាមខ្លាំងណាស់នៅក្នុងការសិក្សា គឺដោយសារតែចិត្តរបស់ពួកគេស្រឡាញ់ការសិក្សានិងខ្លាចលំបាកដូចរាល់ថ្ងៃទើបធ្វើឲ្យពួកគេជំនះយកឈ្នះរាល់ឧបសគ្គទាំងឡាយរបស់ពួកគេដូចដែរបានឃើញ ដែលកូនអ្នកមានមួយចំនួនមិនអាចធ្វើបាន៕ ប្រភពវេដេអូ ៖ Yun Yuth II

Leave a Reply

Your email address will not be published. Required fields are marked *