កំសត់ណាស់…មូលហេតុ ដែលបងប្រុស បីកូនដែលទើបនឹងកើតបាន១៣ថ្ងៃ ជាមួយនឹងធាតុប្រពន្ធ ដើរចូលឡាននោះ គឺព្រោះតែគាត់…មានវិដេអូ

កំសត់ណាស់...មូលហេតុ ដែលបងប្រុស បីកូនដែលទើបនឹងកើតបាន១៣ថ្ងៃ ជាមួយនឹងធាតុប្រពន្ធ ដើរចូលឡាននោះ គឺព្រោះតែគាត់...មានវិដេអូ

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក ពីជីវិតដល់កំសត់របស់បងប្រុសម្នាក់ ដែលដៃម្ខាងកាន់ធាតុប្រពន្ធ និងដៃម្ខាងទៀតបីកូនតូចដែលទើបតែបង្កើតបានចំនួន១៣ថ្ងៃ។ បន្ទាប់ពីប្រពន្ធបានស្លា ប់ទៅបុរសជាប្តីបានបីកូនបម្រុងនិងដើរចូលឡាន​ដើម្បីសម្លា ប់ខ្លួនទៅតាមប្រពន្ធកូន។

ដោយឡែកនៅមុននេះបន្តិច នៅក្នុងគណនីហ្វេសប៊ុករបស់ ABC បានសាកសួរទៅកាន់បុរសកំសត់ដែលបីកូនបម្រុងដើរចូលឡាន ដើម្បីសម្លា ប់ខ្លួនទៅតាមប្រពន្ធនោះ លោកក៏បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលណាស់។ លោកក៏បានប្រាប់ឲ្យដឹងថា គាត់ឈ្មោះថា វណ្ណ រតនៈ អាយុ៣៣ឆ្នាំ មានស្រុកកំណើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បងប្រុសបានប្រាប់ទៀតថា គ្រួសារគាត់មានបងប្អូន៤នាក់ និងម្តាយម្នាក់ ដែលជាស្រ្តីមេម៉ាយ ។ បងប្រុសរតនៈ ជាក្មេងកំព្រា ដោយអ្នកម្តាយរបស់គាត់បានមករស់នៅទីក្រុងភ្នំពេញ តាំងពីគាត់នៅតូច នៅម្តុំផ្សារសូរិយា។ 

បងប្រុសបានប្រាប់ថា គាត់គឺជាកូនទី២នៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៤នាក់។ ដំបូងឡើយពេលដែលបានជួបប្រពន្ធរបស់បងប្រុស ប្រពន្ធគាត់គឺជាស្រ្តីរកស៊ីផ្លូវ ។ បើនិយាយពីជីវិតរបស់ប្រពន្ធ ដែលគាត់បានប្រាប់ទៅស្វាមីរបស់គាត់ ថា គាត់គឺជាក្មេងស្រីម្នាក់ដែលកំសត់ណាស់ ម្តាយរបស់នាងបានលក់នាងឲ្យទៅធ្វើនារីបម្រើសេវាកម្មផ្លូវភេទ តែដល់ពេលដែលនាងទ្រាំមិនបាន​ ក៏សម្រេចចិត្តរត់ចេញពីទីនោះ មកធ្វើជានារីបម្រើផ្លូវភេទនៅវត្តភ្នំ ។ នៅពេលធ្វើនារីបម្រើផ្លូវភេទនៅវត្តភ្នំហើយនោះ នាងក៏ត្រូវចាញ់បោកគេទៀត គេវាយដំធ្វើបាននាង គ្មានត្រាប្រណៃ ឲ្យធ្វើជាស្រីរកស៊ីនៅវត្តភ្នំ។ 

បន្ទាប់មកទៀត បងប្រុសបានប្រាប់ថា ពេលនោះគាត់មានចិត្តស្រលាញ់លើរូបនាងដែរ តែមិនហ៊ានប្រាប់ បានត្រឹមតែលួចមើលនាង ។ ស្រាប់តែថ្ងៃមួយ បងប្រុសក៏ត្រូវខាងសង្កមកិច្ចចាប់ខ្លួនយកទៅមណ្ឌល ពេលនោះគាត់ក៏បានជួបជាមួយបងស្រី ដែលត្រូវជាប្រពន្ធគាត់ម្តងទៀត ទើបគាត់សម្រេចចិត្តប្រាប់ការពិត ថាគាត់ស្រលាញ់នាងតែម្តង។ ក្រោយចេញពីមណ្ឌលមក អ្នកទាំងពីរនាក់ បានចាប់ដៃគ្នាសាងគ្រួសារ ។ 

បងប្រុសបានបន្តទៀតថា គាត់កូនចំនួនពីរនាក់ ។ ក្រោយពីចេញមកពីមណ្ឌលវិញ ពួកគាត់ទាំងពីរ បានធ្វើខ្ទមតូចមួយនៅវត្ត ដោយប្រកបមុខរបរជាអ្នករើសអេតចាយ ដូចគ្នា ។ បន្ទាប់ពីចាប់ដៃគ្នាសាងគ្រួសារ គាត់បានចំណងដៃកូនប្រុសម្នាក់ និងឈានដល់ទទួលបានកូនទីពីរ ក្មួយស្រីនេះ។ ជាមួយគ្នានោះផងដែរ បងប្រុសបានប្រាប់ថា ប្រពន្ធរបស់គាត់មានជំងឺគ្រោះតំរង់នោម លើសឈា មផង និងមានជំងឺទាចទឹកទៀត ស្រវាំងភ្នែកមើលមិនឃើញទៀត ។ ក្រោយពេលសម្រាលកូនរួចមក ប្រពន្ធរបស់គាត់ចេញពីមន្ទីរម្តងរួចមកហើយ ក្រោយមកក៏ទៅមន្ទីរពេទ្យម្តងទៀត ព្រោះតែអាការៈមិនសូវស្រួល។ ក្នុងអំឡុងពេលដេកសម្រាកនៅមន្ទីរ នោះ ប្រពន្ធបានប្រាប់ទៅប្តីថា ចុកខ្លាំងណាស់ទ្រាំអត់បានទេ ហើយបងប្រុសគាត់ក៏បានទៅប្រាប់គ្រូពេទ្យ និងសូមចេញតែម្តង ។ គ្រាន់តែចេញពីមន្ទីរពេទ្យភ្លាម ប្រពន្ធរបស់គាត់កាន់តែមានអាការៈមិនស្រួលលើសដើម តែគាត់មិនបានយកប្រពន្ធមកមន្ទីរពេទ្យ ក្នុងគោលបំណង បើសិនប្រពន្ធរបស់គាត់ស្លា ប់ទៅគាត់និងទៅតាមប្រពន្ធដែរហើយ គាត់មិនអាចរស់នៅតែម្នាក់ឯបានទេ។ 

នៅថ្ងៃមួយបងប្រុសក៏បានសម្រេចចិត្តទៅទិញថ្នាំកណ្តុរយកមកលេប ដើម្បីបញ្ចប់ជីវិតទៅជាមួយគ្នា។ ពេលទៅដល់ពេទ្យភ្លាម គ្រូពេទ្យក៏បានសង្កេតឃើញទឹកមុខរបស់បងប្រុស និងសម្រេចចិត្តមិនលក់ឲ្យទេ។ ពេលបកមកផ្ទះវិញ បងប្រុសក៏បានសួរទៅពូម៉ូតូឌុបអំពីថ្នាំដែលបងប្អូនប្រជាកសិករខ្មែរយើងយកទៅបាញ់ស្រូវ ដើម្បីសម្លា ប់សត្វល្អិត និងការពារស្រូវកុំឲ្យខូច។ ភ្លាមនោះពូម៉ូតូក៏បានសួរថា ទិញយកធ្វើអ្វី? ស្រាប់តែបងប្រុស រតនៈ គាត់បានប្រាប់ទៅវិញថា យកទៅដាក់ស្រូវ តែពូម៉ូតូឌុបមិនបានប្រាប់នោះទេ។ 

បើយើងបកមកមើលពីការដែលគាត់ចេញពីមន្ទីរពេទ្យ ភ្លាមនោះ ជីវិតបីនាក់ប្រពន្ធ ប្តី និងកូនរូបនេះ មិនមានផ្ទះសំបែងស្នាក់នោះទេ គឺគាត់អាស្រ័យសំយ៉ាបផ្ទះរបស់អ្នកដទៃ គេងពេលយប់ព្រលប់ ។ រហូតដល់ពេលមួយប្រពន្ធរបស់គាត់ធ្វើទុក្ខខ្លាំងមែនទែន គាត់ក៏សម្រេចចិត្តយកប្រពន្ធទៅមន្ទីរពេទ្យ រុស្ស៊ី ដើម្បីធ្វើការព្យាបាល ពេលសម្រាកបានប៉ុន្មានថ្ងៃ ទើបដឹងថាប្រពន្ធរបស់គាត់មានជំងឺបេះដូងមួយទៀត ជាហេតុធ្វើឲ្យប្រពន្ធរបស់គាត់បានស្លា ប់តែម្តង។ 

មូលហេតុដែលបងប្រុស មានបំណងចង់រត់ចូលឡាននោះ ដោយសារតែ គាត់ហៅម៉ូតូឌុបអ្នកណាក៏គេមិនឌុបៗ ហើយណាមួយអារម្មណ៍កំពុងតែនឹកប្រពន្ធ ក្តីឈឺចាប់ជាប់ទ្រូង ហើយគេចោទថា គាត់លួចកូនគេ ទាំងដែលកូននេះជាកូនគាត់សោះនោះ ទាល់តែបងប្រុស ស្រាយធាតុឲ្យគេមើលទើបគេជឿ ។ បំណងដែលគាត់ហៅម៉ូតូឌុបជិះគឺ គាត់ចង់ទៅរកបងប្អូនសាច់ញាតិ ដែលស្រុកកំណើត ដើម្បីសូមគាត់ស្នាក់នៅមួយរយៈពេល និងរកកន្លែងឲ្យកូនបាននៅស្រួល ព្រោះរាល់ថ្ងៃគាត់បីកូនដើរកាត់ហាលខ្យល់ ហាលថ្ងៃ គាត់អាណិតកូនណាស់។ បងប្រុសបានដើរទៅឈរនៅកណ្តាលថ្នល់ ដើម្បីឲ្យឡានបុក។ អំឡុងពេលដែលគាត់នៅឈរកណ្តាលថ្នល់នោះ ក៏មានចាស់ៗ គាត់បានចូលទៅឃាត់ឡាន និងបានដឹកដៃគាត់ឲ្យមកនៅខាងវិញ ។ ដោយសារតែក្តីនឹករលឹកប្រពន្ធខ្លាំងពេក បងប្រុស អត់បានញុាំបាយចំនួន៧ថ្ងៃ គឺគាត់ផឹកតែទឹកតែប៉ុណ្ណោះ៕

សូមទស្សនាវិដេអូរបស់បងប្រុសនិយាយទាំងទឹកភ្នែកថា៖

ប្រភព៖ A JA A-អាចារ្យ អេ

Leave a Reply

Your email address will not be published. Required fields are marked *