ខ្លាំងមែន ! ចៅអធិការវត្តមួយអង្គប្រើមន្តសណ្ដំចាប់ស្ដេចពស់វែកប្រវែង(៣,៧០ម៉ែត្រ) ដូចចាប់កូនពស់ព្រលឹត

ខ្លាំងមែន ! ចៅអធិការវត្តមួយអង្គប្រើមន្តសណ្ដំចាប់ស្ដេចពស់វែកប្រវែង(៣,៧០ម៉ែត្រ) ដូចចាប់កូនពស់ព្រលឹត

ថៃ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារតែព្រះសង្ឃថៃមួយក្រុមបានបញ្ចេញថ្វីដៃចាប់ពស់វែករនាមយក្សមួយក្បាល មានប្រវែងជិត៤ម៉ែត្រ (៣,៧០ម៉ែត្រ)ហេតុការណ៏នេះដែលបានកើតឡើងនៅក្នុងវត្តផាន់សឹក ឃុំផាយ៉ាយេន ស្រុកប៉ាកចុង ខេត្តនគររាជស៊ីម៉ា។​ 

នេះបើយោងទៅតាមប្រភពដែលចេញពីលោកតាចៅអធិការវត្តបានបន្តបានធ្វើការលើកឡើងឲ្យដឹងថា ក្រោយពីចាប់បានពស់នេះហើយព្រះចៅអធិការវត្ត បានទាក់ទងទៅខាងភ្នាក់ងារមន្ទីរអភិរក្សសត្វព្រៃ ហើយពួកគេបាននាំយកពស់នោះទៅព្រលែងក្នុងព្រៃទៅ ដោយពស់នេះព្យាយាមចូលមកក្នុងវត្តដើម្បីចាប់មាន់ស៊ី ពេលដែលកូនសិស្សវត្តបានលឺសម្លេងប្លែកៗ ក៏ទៅយកភ្លើងមកមើលថាជាសម្លេងអ្វី ស្រាប់តែពេលនោះក៏ប្រទះឃើញពស់វែករនាមនេះទៅ៕ គួរបញ្ចាក់ផងដែរថា​ពស់វែករនាមនេះដែលត្រូវបានចាប់ដោយផ្ទាល់ដៃរបស់ព្រះចៅអធិការវត្ត។

Leave a Reply

Your email address will not be published. Required fields are marked *