ពិតជាគួរឲ្យសោកស្តាយណាស់ …លោកគ្រូសិល្បៈល្ខោនស្បែកបូរាណខ្មែរបានទទួលមរណ ភាពហើយ…

ពិតជាគួរឲ្យសោកស្តាយណាស់ ...លោកគ្រូសិល្បៈល្ខោនស្បែកបូរាណខ្មែរបានទទួលមរណ ភាពហើយ...

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា SA Man គាត់បានបង្ហោះសារ ពីដំណឹងដ៏ក្រៀមក្រំ ក្រោយពីបាត់បង់មនុស្សជាស្រលាញ់ និងជាមនុស្សដែលពិសេស នោះគឺលោកគ្រូសិល្បៈល្ខោនស្បែកបូរាណខ្មែរ។ ដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងអាក្រក់មួយនេះ ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហោះសាររំលែកទុក្ខយ៉ាងក្រៀមក្រំថា “លោកគ្រូល្ខោនស្បែកបានស្លា ប់ហើយបងប្អូនកូនសិស្សទាំងអស់គ្នាដែលធ្លាប់រៀននៅសាលាសិល្បៈគ្រួសារថ្មីសូមចូលរួមរំលែកទុក្ខដល់គ្រៀមក្រំមួយនេះផង#RIPលោកគ្រូសិល្បៈល្ខោនស្បែកបូរាណខ្មែរ🇰🇭#ខេត្តបន្ទាយមានជ័យ😢😭😭”។

អាស្រ័យហេតុនេះ សូមបងប្អូនដែលបានស្គាល់លោកតា សូមមេត្តាចូលរួម រំលែកទុក្ខ ដែលបានបាត់បង់លោកគ្រូម្នាក់ ដែលមានស្នាដៃដ៏អស្ចារ្យទៅចោលយើងម្នាក់ទៀតហើយ។ បងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់លោកគ្រូ សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកគ្រូទៅកាន់សុគតិភព៕

ប្រភពៈ SA Man

Leave a Reply

Your email address will not be published. Required fields are marked *