ប្អូនៗចង់រៀនណាស់…សកម្មភាពរបស់ប្អូនៗ កំពុងតែអង្គុយរៀននៅលើប៉ាតង់ ក្រោមដើមឈើ ពិតជាមានការលំបាកខ្លាំងណាស់ មានអ្នកដេកសរសេរ អង្គុយសរសេរ ក្រាប ដើម្បីគេចឲ្យផុតពីភាពក្រ…មានវិដេអូ

ប្អូនៗចង់រៀនណាស់...សកម្មភាពរបស់ប្អូនៗ កំពុងតែអង្គុយរៀននៅលើប៉ាតង់ ក្រោមដើមឈើ ពិតជាមានការលំបាកខ្លាំងណាស់ មានអ្នកដេកសរសេរ អង្គុយសរសេរ ក្រាប ដើម្បីគេចឲ្យផុតពីភាពក្រ...មានវិដេអូ

សាលារៀនគឺជាកន្លែងមួយដែលអាចផ្តល់នូវ ចំណេះដឹង​ និងជាស្ពានសម្រាប់ឲ្យប្អូនៗ បានស្វែងរកអនាគតរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹមគ្រួសាររបស់ខ្លួនបានរស់នៅក្នុងភាពសុខសាន្ត ព្រោះថាចំណេះដឹង អាចជួយស្រោចស្រង់នៅជីវិតរបស់មនុស្សឲ្យរួចផុតពីភាពក្របាន។ ម្យ៉ាងវិញទៀត ចំណេះដឹង ក៏បានធ្វើឲ្យមនុស្សចេះគិត ថាធ្វើអ្វីត្រូវ ហើយធ្វើអ្វីខុស គួរឬមិនគួរ ។

ដោយឡែកបើយើងងាកមកមើលពីសកម្មភាពរបស់ក្មេងៗ កំពុងតែអង្គុយរៀននៅលើប៉ាតង់វិញ ពិតជាមានការលំបាកខ្លាំងណាស់ មានអ្នកដេកសរសេរ អង្គុយសរសេរ ក្រាប វាល សព្វគ្រប់បែបយ៉ាង ក៏ព្រោះថាមានតែចំណេះវិជ្ជានេះហើយ ដែលជាត្រើយចំណងល្អដល់ពួកគាត់បាន។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Hunny Phim” បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា” ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។សូមមាតាបិតាបងប្អូនណាបានឃេីញជួយផ្ដល់ជា:(ឈេី.ដែក.ឬក៏ជាលុយក៏ដែលមិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល2បន្ទប់មានលេខទំនាក់ទំនង0978044485/0976892568/0978564187/0978910917″។

មានវិដេអូ៖

ប្រភព៖ Hunny Phim

Leave a Reply

Your email address will not be published. Required fields are marked *