កញ្ញា ពេជ្រ ចរណៃ លើកឡើងថា បេីនិយាយពីរឿង​ វប្បធម៌​ និង​ អក្សរសាស្ត្រ​ខ្មែរ​ ដូចជាមិនសូវមានអ្នកណាចាប់អារម្មណ៍​ ចង់ដឹង​ ចង់អានសោះ…

កញ្ញា ពេជ្រ ចរណៃ លើកឡើងថា បេីនិយាយពីរឿង​ វប្បធម៌​ និង​ អក្សរសាស្ត្រ​ខ្មែរ​ ដូចជាមិនសូវមានអ្នកណាចាប់អារម្មណ៍​ ចង់ដឹង​ ចង់អានសោះ...

បើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃ បានបង្ហោះសារថា”បេីនិយាយពីរឿង​ វប្បធម៌​ និង​ អក្សរសាស្ត្រ​ខ្មែរ​ ដូចជាមិនសូវមានអ្នកណាចាប់អារម្មណ៍​ ចង់ដឹង​ ចង់អានសោះ😔

មកដឹងពីប្រវត្តិ​ ខ្លះៗរបស់(ល្ខោនខោល)

ទម្រង់សិល្ប:(ល្ខោនខោល)#មិនមានតួរស្រីជាអ្នកសម្ដែងទេ​ ខ្ញុំបានសួរនាំពីលោកគ្រូ(ស៊ុប​ សក្ខរា)ដែលជាប្រធានកណ:កម្មការ​ បង្កេីត​ ព្រឹត្តិការណ៍​ល្ខោនខោលខ្នាតធំ​២០២០។

នឹងបានសិក្សាស្រាវជ្រាវបន្ថែម​ ..

មានការស្រាវជ្រាយមួយបាន​ ឆ្លុះបញ្ចាំងថា​ (ល្ខោនខោល​ ឬ​ ល្ខោនរាមកេរ្ត៍) មានកំណេីតនៅក្នុងសម័យ(នគរភ្នំ)​ក្រោយដែល​ ព្រះនាង(សោមា)បានរៀបអភិសែក​ ជាមួយនឹងព្រះបាទ(កែវ​ឌឹប)ដែលជា​ជនជាតិ​ (ឥណ្ឌា)សម័យ​កាលនោះ​ (វិស័យ​សិល្បៈ​ )(វប្បធម៌​)ជាពិសេស(ល្ខោនខោល​ ឬ​ ល្ខោនរាមកេរ៍្ត)ត្រូវបានលេីកស្ទួយដោយ​ ព្រះមហាក្សត្រ​..។

រឿង​ រាមកេរ្តិ៍​ នេះមានឥទ្ធិពល​ ខ្លាំងខ្លាបំផុត​ ក្នុងសង្គមខ្មែរ​ តាំងពីសម័យ​ បុរាណ​ រហូត​ ដល់សព្វថ្ងៃនេះ​ ជាពិសេស​ ក្នុង​ វិស័យ​(សិល្បៈ​ )(អក្សសិល្ប៍​)និង​ ទំនាមទំលាប់…

ល្ខោនខោល​ គឺជាទម្រង់​ សិល្បៈ​ ប្រភេទ​ ល្ខោនក្បាច់បុរាណ​ ដែលមានលខណ:​ (សការ:)

#លខណ:​ សការ:​ គឺមាន​ បី​ ចំណុចធំៗ

១/​ គឺមានប្រភពចេញ់ពីសាស៍នា(ព្រាម)

២/​ គឺសម្ដែងឡេីងគោរពបូជា​ កោតសរសេីរ​ បំពេញបំណងរីករាយ​ សប្បាយ​ ថ្វាយចំពោះ​ (ទេវ:​ អទិទេព)ឬ​ ក្សត្រ​ នាមុឺនមន្រ្តី​ធំៗ​ នៅក្នុងព្រះបរមរាជវាំងពីមុន…

៣/​ មានលខណះ​ អភិរក្ស​និយម​ ហេីយមានប្រសិទ្ធភាពខ្ពស់​តំណាងអោយ​ សិល្បៈ​ជាតិខ្មែរ​ យេីងតែម្ដង…

ទម្រង់ល្ខោនខោល​ សម្ដែងបានតែរឿង(រាមកេរ្តិ៍​)តែប៉ុណោះ

រឿងនេះសម្បូរទៅដោយ​ តួរអង្គ​ (យក្ស​ និង​ ស្វា)​ អមទៅដោយភ្លេងពិពាទ្រ​ មួយវង្ស​ តួរអង្គសុទ្ធតែជាបុរស​ ទស្សបី​ តួអង្គមនុស្សស្រី​ ក៏យកបុរសទៅសម្ដែងដែរ…

#ខ្ញុំឆ្ងល់ថាហេតុអ្វីបានជា​ ល្ខោនខោល​ មានសុទ្ធតែជាបុរស​ ជានាក់សម្ដែង? ទេីបខ្ញុំខំសិក្សស្រាវជ្រាវបន្តរទៀត…

បេីតាម​ សៀវភៅរបស់លោក(ពេជ្រ​ ទុំ​ ក្រវិល)ស្ដីពីល្ខោនខោលបានសរសេរថា​ ក្នុង​ សម័យ​(អង្គរ)ល្ខោនខោល​ ត្រូវបានអភិវឌ្ឍន៍​ ដោយបុរសទាំងស្រុង​ ក្នុងការរាំ​ ប្រចាំនៅព្រះបរមរាជវាំងខ្មែរ​ ហេតុផលដែលពិតប្រាកដ​ នៅតែមិនទាន់ដឹងច្បាស់..នាងខ្ញុំនឹងខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត​ ដេីម្បីអោយដឹងច្បាស់ពីរឿងនេះ។

ដូចនេះខ្ញុំយល់ថា

១/​ បេីរង់ចាំតែបុរសៗគាត់ផ្សព្វផ្សាយ​ យេីងអាចនឹងដេីរយឺត..ដូចឃេីញជាក់ស្ដែងកន្លងមក​ សិល្បះបុរាណខ្មែរ​(ល្ខោនខោល​)គ្មានទីផ្សារ​ គ្មានការគាំទ្រ​ សិល្បៈ​ករ​ គ្មានលទ្ធភាព​ បន្តរ​ ក៏បានចាកចេញនិងបោះបង់ម្ដងបន្តិច…ហេីយខ្ញុំពិតជាសោកស្ដាយបេីសិនជាសិល្ប:បុរាណខ្មែរ​ ដ៏ល្អផូរផង់នេះ​ លែងមានអ្នកហាត់រៀនបន្តរ​ គ្មានអ្នកផ្សព្វផ្សាយ​ លែងមានឈ្មោះនិងរូបរាង​ ..

២/​ ខ្ញុំទទូចសុំ​ អោយយុវជុនទាំងអស់​ ចូលរួមឈឺឆ្អាល​ ហាត់រៀន​ លេីកស្ទួយ​ និង​ផ្សព្វផ្សាយ​បន្តរ..ហេីយខ្ញុំគិតថាបេីខ្ញុំគ្រាន់តែនិយាយតេីខ្ញុំអាចជួយអ្វីបានខ្លះ? ខ្ញុំក៏ចាប់ផ្ដេីម​ ចូលរួមបង្ហាញពីខ្លួនឯងទៅ..

៣/​ ខ្ញុំពិតជាស្រលាញ់​ និង​ ចង់គ្រងនូវសំលក់បំពាក់(ល្ខោនខោល)ដេីម្បីផ្សព្វផ្សាយអោយពិភពលោកបានស្គាល់ថាជារបស់ខ្មែរ..🇰🇭អស្រ័យហេតុនេះ​ នាងខ្ញុំសូមអភ័យទោស​ ដល់លោកគ្រូអ្នកគ្រូ​ ដែលនាងខ្ញុំបានស្លៀកពាក់នៅឈុតនេះ​ ដែលមិនត្រូវទៅតាមទង្រ់​ ព្រោះតែនាងខ្ញុំស្រលាញ់ខ្លាំង​ និង​ ចង់ផ្សព្វផ្សាយ..។

សូមទោស​🙏🏻ទៅដល់​ លោកគ្រូ​ អ្នកគ្រូ​ ពុកម៉ែ​ បងប្អូន​ បេីសិនជាការសិក្សាស្រាវជ្រាវ​ ការយល់ឃេីញ​ និង​ ការសរសេរ​ របស់ខ្ញុំ​ ខុសឆ្គង​ លេីសលស់​ ខ្វះខាត​ ត្រង់ចំណុចណាមួយ​ សូមទានមេតា​ ជួយនែនាំ​ ផង​ ដោយក្ដីគោរព​ ពីក្មេងស្រីម្នាក់​ ដែលមិនសូវមានការចេះដឹង🙏🏻🙏🏻🇰🇭🇰🇭”៕

ប្រភព៖ ពេជ្រ ចរណៃ

Leave a Reply

Your email address will not be published. Required fields are marked *