ជួយស៊ែរបន្តផង ! ល្ខោនខោលឈុតធំសិល្បករចំនួន២៨០នាក់ នឹងរះឡើងនៅលើទឹកដីក្រុងអង្គរស្អែកនេះ និងរំលឹកថ្វាយដល់ព្រះបរម រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី…

ជួយស៊ែរបន្តផង ! ល្ខោនខោលឈុតធំសិល្បករចំនួន២៨០នាក់ នឹងរះឡើងនៅលើទឹកដីក្រុងអង្គរស្អែកនេះ និងរំលឹកថ្វាយដល់ព្រះបរម រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី...

ល្ខោនខោលនឹងរះឡើងនៅលើទឹកដីក្រុងអង្គរស្អែកនេះ ផ្ញើមើលជំនួសផងបងប្អូននៅសៀមរាប ស្តាយដែលអត់អាចទៅកើត តែចាំសាទរទាំងអស់គ្នាពីចំងាយរំលឹកថ្វាយដល់ព្រះបរម រាជបុត្រី ព្រះរៀម នរោត្តម បុផ្ផាទេវី ដែលរំពឹងចង់អោយកូនខ្មែររួមគ្នារក្សាអ្វីដែលជាសិល្បៈ វប្បធម៌បុរាណរបស់យើងអោយនៅជាដរាប។

ល្ខោនខោលឈុតធំ ពីសិល្បករចំនួន២៨០នាក់ វេលាម៉ោង ៦និង៣០នាទី នៅព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាបស្អែកនេះ ដើម្បីអបអរខួប១ឆ្នាំដែលល្ខោនខោលត្រូវបានចុះក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨អង្គការ​ យូណេស្កូ (UNESCO)​ សម្រេចទទួលស្គាល់ និង​ដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ នៅ​ក្នុង​កិច្ចប្រជុំលើកទី​១៣ នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល សម្រាប់​ការ​​ការពារ​​សម្បត្តិ​​បេតិកភណ្ឌ​​វប្បធម៌​​អរូបី​របស់​អង្គការ ​​យូណេស្កូ​ ​កាលពី​ថ្ងៃ​ពុធ ទី​២៨ វិច្ឆិកា ​ឆ្នាំ២០១៨ នៅ​ទីក្រុង ព័រល្វី (Portlouis) នៃ​​សាធារណៈរដ្ឋ​ម៉ូរីស (Maurice)។

ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៨(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។

រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់ និងពេលបន្ទាប់មកក៍ក្លាយជាមហេសីសំណព្វរបស់ស្តេច សីហនុ។ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មកត្រូវបែកខ្ញែកដោយសារសង្គ្រាម តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយអណ្ដែត ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។ 

ក្រុមថ្មីពីរ ទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុមកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរវិចិត្រសិល្បៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះ ល្ខោន ខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *