សុំម្នាក់១ស៊ែរបានទេ ! កូនខ្មែយើងទាំងអស់គ្នាមើលទៅពួកគាត់ខំប្រឹងខ្លាំងណាស់ដេីម្បី​បងប្អូន​ ដេីម្បីសិល្បៈ​យេីង​ ខ្មែរថែកេរដំណែលខ្មែរ​…(មានវិដេអូ)

សុំម្នាក់១ស៊ែរបានទេ ! កូនខ្មែយើងទាំងអស់គ្នាមើលទៅពួកគាត់ខំប្រឹងខ្លាំងណាស់ដេីម្បី​បងប្អូន​ ដេីម្បីសិល្បៈ​យេីង​ ខ្មែរថែកេរដំណែលខ្មែរ​...(មានវិដេអូ)

ល្ខោនខោលនឹងរះឡើងនៅលើទឹកដីក្រុងអង្គរនៅថ្ងៃនេះ ផ្ញើមើលជំនួសផងបងប្អូននៅសៀមរាប ស្តាយដែលអត់អាចទៅកើត តែចាំសាទរទាំងអស់គ្នាពីចំងាយរំលឹកថ្វាយដល់ព្រះបរម រាជបុត្រី ព្រះរៀម នរោត្តម បុផ្ផាទេវី ដែលរំពឹងចង់អោយកូនខ្មែររួមគ្នារក្សាអ្វីដែលជាសិល្បៈ វប្បធម៌បុរាណរបស់យើងអោយនៅជាដរាប។

គួររំលឹកផងដែរថាល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ 

ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៨(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ពួកគាត់ខំប្រឹងណាស់ដេីម្បី​បងប្អូន​ ដេីម្បីសិល្បៈ​យេីង​“ ខ្មែរថែកេរដំណែលខ្មែរ​ “ក្រុមហ៊ុនទេសចរណ៍​ សង្ឃឹមនាំភ្ញៀវបរទេសទៅមេីលអោយច្រេីនៗផង​ កំរបានឃេីញឈុតធំណាស់​ ..#ល្ខោនខោល​ #ល្ងាចនេះ​ #លានជល់ដំរី​ #សៀមរាប ៕

សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *