ជូនពរឲ្យអ្នកមីងឆាប់ជាសះស្បើយ…លោក ឆន សុវណ្ណរាជ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលអ្នកមានគុណ ចូលមន្ទីរពេទ្យ…

ជូនពរឲ្យអ្នកមីងឆាប់ជាសះស្បើយ...លោក ឆន សុវណ្ណរាជ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលអ្នកមានគុណ ចូលមន្ទីរពេទ្យ...

ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណរាជ ដែលទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់ហ្វេនៗ មិត្តភក្តិ ជាច្រើន បានស្គាល់រូបលោក។ កាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះរូបភាពមួយសន្លឹក និងបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអ្នកគុណរបស់លោក ចូលមន្ទីរពេទ្យ។

លោកបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលលោកមានគុណកំពុងតែមានជំងឺ ។ លោកបានបង្ហោះសារថា “សូមទេវតានឹងវត្ថុស័ក្តសិទ្ធទាំងអស់ តាមថែរក្សារម៉ាក់ណា🙏🙏 ម៉ាក់មិនអីទេ ម៉ាក់នឹងមានសុខភាពល្អម៉ាក់នឹងទទួលជោគជ័យ កូនស្រលាញ់ម៉ាក់ my Super Women 🙏🙏😍😍🙏🙏”។

ជាមួយគ្នានោះផងដែរ ក៏មានហ្វេននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាជូនពរឲ្យអ្នកមានគុណរបស់លោក បានឆាប់ជាសាស្បើយឡើងវិញផងដែរ៕

ប្រភព៖ Chhorn Sovannareach

Leave a Reply

Your email address will not be published. Required fields are marked *