ជួយស៊ែរយកតែបុណ្យផង…យុវតីអាយុ១៦ឆ្នាំ បានបាត់ខ្លួនជាង១០ថ្ងៃហើយ ឪពុកម្តាយតាមដើរប្អូនស្រី ឡើងខ្វាត់ខ្វែង តែរកយ៉ាងណាក៏រកមិនឃើញ…

ជួយស៊ែរយកតែបុណ្យផង...យុវតីអាយុ១៦ឆ្នាំ បានបាត់ខ្លួនជាង១០ថ្ងៃហើយ ឪពុកម្តាយតាមដើរប្អូនស្រី ឡើងខ្វាត់ខ្វែង តែរកយ៉ាងណាក៏រកមិនឃើញ...

ភ្នំពេញ៖ កាលពីថ្ងៃទី២៧​​ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់ ត្រូវបានមិត្តភក្តិធ្វើការ ជាមួយគ្នាទូរស័ព្ទទៅលេង ផ្ទះរបស់ខ្លួន ស្រាប់តែបាត់ខ្លួនរហូតដល់ទៅជាង១០ ថ្ងៃមកហើយ មិនទាន់រកឃើញទេ ហើយឪពុកម្តាយរបស់នាងតូចក៏បានទៅដាក់ពាក្យបណ្តឹងនៅអាជ្ញាធរខណ្ឌសែនសុខ ដើម្បីឲ្យអន្តរាគមន៍ស្វែងរក។

ម្តាយក្មេងស្រីមានឈ្មោះថា  អឹម សារ៉ាន អាយុ៤៥ឆ្នាំ និងឪពុកឈ្មោះ អ៊ុក ម៉ី អាយុ៤៧ឆ្នាំ អ្នកទាំង២ស្នាក់នៅ ឃុំគោកចក ស្រុកកំពុងត្របែក ខេត្តព្រៃវែង បានបាត់កូនស្រីមានឈ្មោះថា ម៉ូញ ស្រីនៀត មានអាយុ១៦ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩មកម្លេះ ។

ប្រភពពីម្តាយក្មេងស្រីបានឲ្យដឹងថា ក្មេងស្រីគាត់មកធ្វើការជាកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលនៅក្បែរផ្លូវ រថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បើតាមសម្តីរបស់ម្តាយក្មេងស្រីដែលបានបាត់ខ្លួនបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុកូនស្រីរបស់ខ្លួនត្រូវអ្នកធ្វើការជាមួយគ្នាដែលមានឈ្មោះ អ៊ុល ស្រីណែត មានស្រុកកំណើតនៅឃុំជីរោធិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានទូរស័ព្ទហៅនាងទៅលេងផ្ទះរបស់ខ្លួន ស្រាប់តែបាត់ខ្លួនរហូតមកដល់ថ្ងៃនេះ នៅតែមិនឃើញនាងត្រឡប់មកផ្ទះវិញទៀត។

អាស្រ័យហេតុនេះ បើសិនជាបងប្អូនបានឃើញ ក្មេងស្រីនៅក្នុងរូបនេះ សូមបងប្អូនជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ ឬ ប្រគល់ឲ្យទៅប៉ូលីស ដើម្បីធ្វើការទំនាក់ទំនងទៅកាន់គ្រួសាររបស់នាងវិញ។

ប្រភព៖ កូន ខ្លាតូច

Leave a Reply

Your email address will not be published. Required fields are marked *