លោកឧកញ៉ាទៀ វិចិត្រ បានចេញអូប័រល្បឿនលឿនទៅជួយសង្គ្រោះជនជាតិរុស្សីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ ​នាំមកកាន់ដីគោកវិញដោយសុវត្ថិភាព…

លោកឧកញ៉ាទៀ វិចិត្រ បានចេញអូប័រល្បឿនលឿនទៅជួយសង្គ្រោះជនជាតិរុស្សីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ ​នាំមកកាន់ដីគោកវិញដោយសុវត្ថិភាព...

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារថា “ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី28.11.2019ក្រុមការងារក្រុមហ៊ុន G.T.V.C SPEEDBOAT របស់លោកឧកញ៉ាទៀ វិចិត្រ បានចេញអូប័រល្បឿនលឿនទៅជួយសង្គ្រោះជនជាតិរុស្សីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ​ ម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ពេលជិះទូកក្តោងលេងកំសាន្តក្នុងសមុទ្រដែលមានរលកខ្លាំងនារដូវខ្យល់ធ្លាក់នេះ។ 

លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា សកម្មភាពសង្គ្រោះនេះ ទទួលបានជោគជយ័ដោយបានស្រង់យកជនរងគ្រោះ ជនជាតិរុស្សុីទាំងពីរនាក់(បុរសម្នាក់ស្ត្រីម្នាក់) នាំមកកាន់ដីគោកវិញដោយសុវត្ថិភាពហើយ។ បន្ទាប់ពីទទួលដំណឹងនេះ បានធ្វើឲ្យមហាជន មានសែនសប្បាយចិត្ត​ និងរីករាយ ហើយនិងអរគុណបំផុតចំពោះលោកឧកញ៉ា ដែលបានជួយមនុស្សទាន់ពេលវេលា៕

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *