ទិដ្ឋភាពហែរជំនួន របស់តារាសម្តែងលោក ថម​មី និងកញ្ញា សួស វីហ្សា ដែលមានភ្ញៀវកិត្តិយស អញ្ជើញចូលរួមយ៉ាងច្រើនកុះករ…មានវិដេអូ

ទិដ្ឋភាពហែរជំនួន របស់តារាសម្តែងលោក ថម​មី និងកញ្ញា សួស វីហ្សា ដែលមានភ្ញៀវកិត្តិយស អញ្ជើញចូលរួមយ៉ាងច្រើនកុះករ...មានវិដេអូ

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា សួស វិហ្សា និងលោកថមមី ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព បានដឹកដៃកញ្ញា សួស វីហ្សា ចូលរោងជ័យហើយ ដោយមានបងប្អូនជាច្រើន សាច់ញាតិទាំងសងខាង តារាសម្តែងយ៉ាងច្រើនកុះករ ដែលអញ្ជើញចូលរួម នៅក្នុងពិធីហែរជំនួន នៅព្រឹកនេះ។

តារាសម្តែងដ៏ស្រស់សង្ហា លោក ថមមី បានបង្ហាញពីភាពស្រស់សង្ហា ដែលពោលពេញទៅដោយស្នាមញញឹម ក្នុងឈុតបែបប្រពៃណីខ្មែរ​ ក្នុងពិធីហែរជំនួនជូនតារាស្រីស្រស់ស្អាត កញ្ញា សួស វិហ្សា ដែលកំពុងតែរង់ចាំកូនកំលោះយ៉ាងអន្ទះសារនៅក្នុងរោងជ័យ ដែលពោលពេញទៅដោយទឹកមុខយ៉ាងស្រស់ស្អាត។ 

គួរបញ្ជាក់ផងដែរថា​ កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​លោក​ ថមមី​​ និង​កញ្ញា សួស​ វីហ្សា​ ប្រារព្ធ​ធ្វើ​ឡេីងនៅដឹព្រីមៀរសែនសុខ (អាគារ​ E F)​ ចាប់​ពី​វេលា​ម៉ោង​ ​១៧និង០០​ ដោយមានការ​ចូលរួម​​ពី​សំណាក់​បង​ប្អូន​សាច់​ញាតិ​ទាំង​សាងខាង​ ភ្ញៀវ​កិត្តិយស​ បុគ្គល​ល្បីៗ​ និង​សិល្បករ​ សិល្បការិនី​ល្បី​ៗ​ជាច្រើន​រូប​ទូ​ទាំង​ប្រទេស​កម្ពុជា​៕

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *