សូមអបអរសាទរ…សម្តេចតេជោ ហ៊ុន​ សែន​ ផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអូជុញ នូវអគារសិក្សាថ្ម ២ខ្នង ស្នើនឹង១២បន្ទប់…

សូមអបអរសាទរ...សម្តេចតេជោ ហ៊ុន​ សែន​ ផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអូជុញ នូវអគារសិក្សាថ្ម ២ខ្នង ស្នើនឹង១២បន្ទប់...

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុក មួយដែលមានឈ្មោះថា​​”ភាតរភាពយុទ្ធជន” មានដំណឹងល្អ ជូនប្អូនៗ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអូជុញ ឃុំទឹកក្រហម​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ 

ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា​”សូមអបអរសាទរអគារសិក្សាថ្ម ២ខ្នង ស្នើនឹង១២បន្ទប់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន​ សែន​ ផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអូជុញ ឃុំទឹកក្រហម​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ នឹងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ​អភិបាលខេត្តព្រះវិហារ​ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងសាលារៀនអូរជុញដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ៕

ប្រភព៖ ភាតរភាពយុទ្ធជន

Leave a Reply

Your email address will not be published. Required fields are marked *