មន្រ្តីនរគបាលម្នាក់ដែលត្រូវរថយន្តមួយគ្រឿងបើកបុករងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលកំពុងការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ ត្រូវបងស្រីនាំខ្លួនមកជូនសមត្ថកិច្ចហើយ…

មន្រ្តីនរគបាលម្នាក់ដែលត្រូវរថយន្តមួយគ្រឿងបើកបុករងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលកំពុងការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ ត្រូវបងស្រីនាំខ្លួនមកជូនសមត្ថកិច្ចហើយ...

កណ្ដាល៖ កាលវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។ 

នគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក ។ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។

ដោយឡែកកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកបើកបរបុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ពេលកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបងស្រីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តតាមផ្លូវច្បាប់ ។

អ្នកបើករថយន្តបុកមន្រ្តីគរបាលចរាចរណ៍ មានឈ្មោះថា សំណាន សំណាង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។ ពេលនេះកំពុងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ កំពុងធ្វើការសួរនាំជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *