នោះៗ ! ថ្ងៃមង្គលការ ប៉ែន ចំរុង ភិន សុដាលីស បង្ហោះសារ​ពី​កោះ​តៃវ៉ាន់ យ៉ាង​ចាក់ដោតថា…

នោះៗ ! ថ្ងៃមង្គលការ ប៉ែន ចំរុង ភិន សុដាលីស បង្ហោះសារ​ពី​កោះ​តៃវ៉ាន់ យ៉ាង​ចាក់ដោតថា...

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញនៅលើបណ្ដាញសង្គមរបស់អ្នកនាង ភិន សុដាលីស បានបង្ហោះសារដ៏មានអត្ថន័យ ហាក់បានបង្ហាញពីជម្រើសរបស់ជីវិតមនុស្សម្នាក់ៗ ​ត្រូវជ្រើសរើសរស់នៅបែបណា ជាមួយអ្នកណា។ ដោយឡែក​អ្វីដែលមហាជន ចាប់អារម្មណ៍ខ្លាំងនោះ​សារដែល ភិន សុដាលីស បានបង្ហោះនោះ គឺចំថ្ងៃរៀបមង្គលការរបស់អតីតស្វាមីរបស់ខ្លួន​ គឺលោក ប៉ែន ចំរុង។

យោងទៅលើគណនីហ្វេសប៊ុក របស់តារាសម្ដែងអ្នកនាង ភិន សុដាលីស បានរៀបរាប់ថា «ជីវិតជាជម្រើស យើងអាចជ្រើសរើសថា យើងចង់ដើរតាមផ្លូវជីវិតបែបណា ធ្វើជាមនុស្សបែបណា រស់នៅបែបណា យើងប្រាថ្នាអ្វីក៏បានដែរ វាសុទ្ធតែជាកម្មសិទ្ធិរបស់យើងទេ ប៉ុន្តែអ្វីដែលយើងត្រូវខ្វល់ខ្វាយ គឺត្រូវតែធ្វើជាមនុស្សល្អ មនុស្សត្រឹមត្រូវ មិនធ្វើអាក្រក់ដើម្បីបំផ្លាញអ្នកដទៃ!»។

តាមរយៈសារបង្កប់នូវពាក្យពេចន៍ចាត់ដោត ដែលភិន សុដាលីស ធ្វើការបង្ហោះចំថ្ងៃរៀបការរបស់លោក ប៉ែន ចំរុង ដែលជាអតីតស្វាមីនេះផងដែរ ត្រូវបានទស្សនិកជនជាច្រើន ហាក់មានការចាប់អារម្មណ៍ខ្លាំងតែម្ដង ទៅលើអត្ថន័យដែលនាងបានរៀបរាប់។ ក្នុងនោះក៏មានអ្នកតាមដានបណ្ដាញជាច្រើន បានបញ្ចេញមតិថា សាររបស់​អតីតភរិយា លោក ប៉ែន ចំរុង មានបំណងដៀមដាមដល់លោក ឬក៏យ៉ាងណា ខណៈដែលកន្លងមក បានបន្សល់ទុកនូវការឈឺចាប់ដល់ខ្លួន​ ជាច្រើនអនេក។

គួរបញ្ជាក់ថា តារាសម្ដែងអ្នកនាង ភិន សុដាលីស បានរួមរស់នៅជាមួយនឹងលោក ប៉ែន ចំរុង អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដោយសារការរស់នៅមិនចុះសម្រុង អ្នកទាំងពីរក៏បានលែងលះគ្នាវិញ ដោយបានបន្សល់ទុកកូនស្រី ដ៏គួរឲ្យស្រឡាញ់ម្នាក់ មានអាយុជាង២ឆ្នាំហើយ។ រហូតពេលនេះ លោក ប៉ែន ចំរុង បានរៀបការជាមួយនឹងកូនក្រមុំអ្នកខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានវត្តមាន សាច់ញាតិក្រុមគ្រួសារ សិល្បករ-សិល្បការិនីល្បីៗ ជាច្រើនរួម ចូលរួមអបអរសាទរ៕ ប្រភព ៖ FRESS NEWS

Leave a Reply

Your email address will not be published. Required fields are marked *