ឡូយកប់ ! ប៉ែន ចំរ៉ុង បានបង្ហោះវីដេអូPre Wedding របស់ខ្លួន និងភរិយា ដែលបានរៀបចំឡើងយ៉ាងប្លែកភ្នែកគូរឲ្យចាប់អារម្មណ៍…(មានវិដេអូ)

ឡូយកប់ ! ប៉ែន ចំរ៉ុង បានបង្ហោះវីដេអូPre Wedding របស់ខ្លួន និងភរិយា ដែលបានរៀបចំឡើងយ៉ាងប្លែកភ្នែកគូរឲ្យចាប់អារម្មណ៍...(មានវិដេអូ)

ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះលោក ប៉ែន ចំរ៉ុង បានបង្ហោះវីដេអូPre Wedding របស់ខ្លូន និងភរិយា ដែលបានរៀបចំឡើងយ៉ាងប្លែកភ្នែកគូរឲ្យចាប់អារម្មណ៍ ជាមួយនឹងឈុតឆាកជាច្រើន បូករួមនឹងការលើកស្ទួយសម្លៀកបំពាក់ជាច្រើនសម័យយ៉ាងគួរឲ្យចាប់អារម្មណ៍តែម្តង។

 មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះលោកក៏បានរួមបញ្ចូលជាមួយនឹង ឧបករណ៍ភ្លេងខ្មែរមួយចំនួន ដែលធ្វើឲ្យកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលដែលនៅក្នុងនោះក៏មានឈុតឆាកព្រះនាងមច្ឆា ក៏ដូចជាការស្លៀកពាក់បែបសម័យលង្វែង និងសម័យបុរាណយ៉ាងស្អាត។ 

បន្ទាប់ពីបានទស្សនាវិដេអូនេះហើយបានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់លោកគ្រប់គ្នា ដែលបានយកគំនិតមកថតបែបនេះយ៉ាងប្លែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំងខុសពីPre Wedding ដទៃតែម្តង៕ គួររំលឹកថា​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ​ជាថ្ងៃមង្គលការរបស់លោកប៉ែនចំរ៉ុង វត្តមានតារាល្បីៗជាច្រើនដួង មកចូលរួមក្នុងពិធីនេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *