រថយន្តមួយគ្រឿង តម្លៃរាប់មុឺនដូល្លារ ពន្លះទ្រូងផ្លូវក្រឡា ប់ផ្ងារជើងទ្រមេឃ និងឆ្លងចរន្តភ្លើ ងឆេះហុយផ្សែងខ្មួលខ្មា ញ់ត្រូវបានសមត្ថកិច្ចចេញ…

រថយន្តមួយគ្រឿង តម្លៃរាប់មុឺនដូល្លារ ពន្លះទ្រូងផ្លូវក្រឡា ប់ផ្ងារជើងទ្រមេឃ និងឆ្លងចរន្តភ្លើ ងឆេះហុយផ្សែងខ្មួលខ្មា ញ់ត្រូវបានសមត្ថកិច្ចចេញ...

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកបេលី មួយគ្រឿងដែលមានតម្លៃរាប់មុឺនដូល្លារ ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡា ប់ផ្ងារជើងច្រង៉ាង និងឆ្លងចរន្តភ្លើងចេញជាផ្សែងហុយខ្មួល ខ្មាញ់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក បេលី ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ2AY-5666 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ ចំណែករថយន្តក្រឡា ប់ផ្ងារជើងទ្រមេឃ និងដាច់កង់ម្ខាង ព្រមទាំងខ្ទេចផ្នែកខាងមុខយ៉ាងដំណំតែម្ដង ។ ភ្លាមនោះក៏មានការឆ្លងចរន្តអគ្គិសនីចេញជាផ្សែងហុយខ្មួលខ្មាញ់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហៅរថយន្តពន្លត់អគ្គីភ័យ១គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ សំណាងល្អម្ចាស់រថយន្តបានលូនចេញមកក្រៅមិនបណ្ដាលឲ្យរងរបួស។

ក្រោយកើតហេតុ គេឃើញមានសាច់ញាតិបងប្អូនស្ត្រីអ្នកបើកបរមកនាំរូបនាងចេញពីកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *