កុំចេះតែនិយាយតាមការគិតឃើញដោយមិនមានក្បួនមានច្បាប់ច្បាស់លាស់…កញ្ញា មាន សូនីតា បានបកស្រាយចំពោះអ្នករិះគន់ និង អ្នកមិនពេញចិត្ត រឿងពាក់ស្បែកជើងចូលគាល់ព្រះករុណាព្រះមហាក្សត្រ និង​ សម្តេចព្រះវររាជមាតាជាតិ​ ព្រោះថា…

កុំចេះតែនិយាយតាមការគិតឃើញដោយមិនមានក្បួនមានច្បាប់ច្បាស់លាស់...កញ្ញា មាន សូនីតា បានបកស្រាយចំពោះអ្នករិះគន់ និង អ្នកមិនពេញចិត្ត រឿងពាក់ស្បែកជើងចូលគាល់ព្រះករុណាព្រះមហាក្សត្រ និង​ សម្តេចព្រះវររាជមាតាជាតិ​ ព្រោះថា...

តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា មាន សូនីតា បានបង្ហាញអារម្មណ៍រំភើប ក្រោយពីបានក្រាមទូលព្រះអង្គដោយផ្ទាល់ក្នុងព្រះរាជសាវនាការនាមហាប្រាសាទខេមរិន្ទ​ ព្រះករុណាជាអម្ចាស់​ជីវិតលេីត្បូង និងសម្តេចព្រះមហាក្សត្រី​ ស្តេចទាំងទ្វេបានប្រោសព្រះរាជទានព្រះរាជានុញ្ញាត ដល់​ខ្ញុំម្ចាស់​ជាខ្ញុំ​អាចទូលថ្វាយព្រះអង្គទាំងទ្វេនូវសកម្មភាពការងាររបស់ខ្ញុំម្ចាស់​នាពេលកន្លងមកដោយទទួលយ៉ាងកក់ក្តៅ ។

កញ្ញា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ថា “ក្តីរំភេីបរំជួលចិត្តបានកេីតឡេីងរួមទាំងសេចក្តីភ័យផង​ ហាក់ដូចជាសុបិនមួយដែលក្លាយជាការពិត សំខាន់ខ្ញុំម្ចាស់ ធ្លាប់ប៉ងប្រាថ្នាជាយូរមកហេីយ​🥰🙏

មិនស្មានថាថ្ងៃនេះខ្ញុំម្ចាស់មានវាសនាបានក្រាមទូលព្រះអង្គដោយផ្ទាល់ក្នុងព្រះរាជសាវនាការនាមហាប្រាសាទខេមរិន្ទ​ ព្រះករុណាជាអម្ចាស់​ជីវិតលេីត្បូង និងសម្តេចព្រះមហាក្សត្រី​ ស្តេចទាំងទ្វេបានប្រោសព្រះរាជទានព្រះរាជានុញ្ញាត ដល់​ខ្ញុំម្ចាស់​ជាខ្ញុំ​អាចទូលថ្វាយព្រះអង្គទាំងទ្វេនូវសកម្មភាពការងាររបស់ខ្ញុំម្ចាស់​នាពេលកន្លងមកដោយទទួលយ៉ាងកក់ក្តៅ” ។ កញ្ញា បានបន្តទៀតថា” ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំម្ចាស់ បានចូលគាល់ និងថ្វាយក្រមាពីផ្ទះស្រលាញ់ ចំនួន ២០០០ក្រមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹង សម្តេចព្រះវររាជមាតាជាតិខ្មែរ ដោយផ្ទាល់ក្នុងព្រះរាជសាវនាការនាមហាប្រាសាទខេមរិន្ទ​ ព្រះបរមរាជវាំង ទីក្រុងភ្នំពេញ 🇰🇭”។ សឹងតែមិនជឿថានេះជាការពិត ធ្លាប់តែប៉ងក្នុងចិត្ត តាំងតែពីវ័យកុមារ ឥឡូវនេះក្តីសុបិនបានសំរេចហើយ 😍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំម្ចាស់ បានចូលគាល់ និងថ្វាយក្រមាពីផ្ទះស្រលាញ់ ចំនួយ២០០០ក្រមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹង សម្តេចព្រះវររាជមាតាជាតិខ្មែរ ។

ខ្ញុំម្ចាស់សូមថ្វាយព្រះពរ​ ព្រះករុណា​ ជាអម្ចាស់ជីវិតតម្កល់លេីត្បូង​ និង​ សម្តេចព្រះវររាជមាតាជាតិខ្មែរ ខ្ញុំម្ចាស់​ សូមបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរព្រះអង្គទាំងទ្វេ​ទ្រង់ជួបប្រទះតែវិបុលសុខមហាប្រសេីរគ្រប់ប្រការ​ ព្រះរាជសុខភាពល្អ​ ព្រះរាជបញ្ញាភ្លឺថ្លា​ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា​ ស្តេចគង់ជាម្លប់ដ៏ត្រជាក់នៃអាណាប្រជានុរាស្រ្តទាំងឡាយនៃព្រះនគរ”។

ជាគ្នានោះផងដែរ កញ្ញា បានធ្វើការបកស្រាយយ៉ាងច្បាស់ថា “នាងខ្ញុំ​ មាន​ សូនីតា​ សូមជំរាបដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថា នាងខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ​ រួមជាមួយប្រតិភូដទៃទៀត​ ដោយមានពិធីការនៃបរមរាជវាំងណែនាំនិងរៀបចំជូនត្រឹមត្រូវគោរពតាមច្បាប់ក្បួននៃព្រះបរមរាជវាំង។

ការចូលគាល់របស់នាងខ្ញុំនិងប្រតិភូនេះគឺគោរពបែបបទពិធីការត្រឹមត្រូវតាមការណែនាំរបស់ពិធីការរបស់ព្រះបរមរាជវាំងទាំងអស់ 🙏🇰🇭 ករណីខ្ញុំពាក់ស្បែកជេីងនេះ​ ពុំមានខុសអ្វីឡេីយ​ បេីប្រការមិនគប្បីពិធីការនៃព្រះបរមរាជវាំងប្រាកដជាណែនាំជាមិនខាន។សូមបងប្អូនមួយចំនួនដែលបានរិះគន់ នឹង មិនពេញចិត្ត សូមពិចារណាអោយច្បាស់លាស់សិន។ បញ្ជាក់ : មើលឱ្យជាក់ចាំញាក់ចិញ្ចើមកុំចេះតែនិយាយតាមការគិតឃើញដោយមិនមានក្បួនមានច្បាប់ ច្បាស់លាស់ ពិសេសមិនមែនការយល់ឃើញរបស់អ្នកសុទ្ធតែត្រឹមត្រូវរហូតនោះទេ ព្រោះអ្នកយល់ឃើញយ៉ាងមិចអ្នកគិតថាចំណុចនោះគឺដឹងតែត្រូវ 😔 ការចូលគាល់ព្រះអង្គទាំងទ្វេក្នុងព្រះរបមរាជវាំងមិនមែនចេះតែចូលងាយស្រួលហើយធ្វើអ្វីតាមចិត្តចង់ទេ 👌🙏 សុំ share ម្នាក់១ផងណាដើម្បីអោយបងប្អូនជ្រាបកាន់តែច្បាស់ណា៎ …. 🥰🙏”៕

ប្រភព៖ Mean Sonyta

Leave a Reply

Your email address will not be published. Required fields are marked *