
ភ្នំពេញ៖តារាចម្រៀងវ័យក្មេងដ៏ស្រស់ស្អាត កញ្ញា យូរី នៅតែរក្សាប្រជាប្រិយភាព និងមានអ្នកគាំទ្រយ៉ាងខ្លាំង ពីស្រទាប់មិត្តយុវវ័យ ដោយសារតែបទចម្រៀងរបស់តារាចម្រៀងស្រីស្រស់ស្អាតម្នាក់ ពិតជាមានសំនៀងពិរោះរណ្តំ អាចទាក់ចិត្តមិត្តយុវវ័យឲ្យលង់និងសំលេងរបស់កញ្ញា។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញាបានធ្វើឲ្យហ្វេនៗ លាន់មាត់សរសើគ្រប់ៗគ្នា ចំពោះទឹកចិត្តដ៏ល្អរបស់កញ្ញា ជួយដល់អ្នកដែលកំពុងតែជួបនូវការខ្វះខាត ដោយកញ្ញា បានចែកសំភារៈមួយចំនួន ព្រមនិងថវិកាបន្តិចបន្តួច ដែលកញ្ញាមានទៅចែកជូនដល់ពួកគាត់។

ជាមួយគ្នានោះដែរ តារាស្រីស្រស់ម្នាក់នេះ ត្រូវបានមហាជន ក៏ដូចជាហ្វេនៗ បង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង នូវទង្វើរដ៏ល្អមួយនេះ និងចេះជួយដល់លោកតា លោកយាយ ដែលគាត់កំពុងតែជួបនូវការលំបាក ចំនួន៣៥គ្រួសារ ជាហេតុធ្វើឲ្យមហាជន មានការចែករំលែកតៗគ្នាជាច្រើនផងដែរ៕









