ស្លុតចិត្ត…ករណីស្លា ប់របស់តារាសម្តែងស្រស់សង្ហា លោក Cha In Ha កំពុងផ្ទុះព័ត៌មានខ្លាំងនៅប្រទេសកូរ៉េ…

ស្លុតចិត្ត...ករណីស្លា ប់របស់តារាសម្តែងស្រស់សង្ហា លោក Cha In Ha កំពុងផ្ទុះព័ត៌មានខ្លាំងនៅប្រទេសកូរ៉េ...

តារាសម្តែងដ៏មានប្រជាប្រិយភាពដែលជាសមាជិកក្រុម SURPRISE U បានស្លា ប់បានបង់បាត់ជីវិតហើយនៅក្នុងវ័យ២៧ឆ្នាំ ដោយខណៈពេលនេះប៉ូលីសកំពុងធ្វើការស្រាវជ្រាវ។ បើយោងតាមការចុះផ្សាយគេហទំព័រ AllKpop នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នេះថា តារាសម្តែងប្រចាំប្រទេសកូរ៉េ លោក Cha In Ha បាន​ទទួល​មរណភាព​ហើយ​ ហើយ​ពេល​នេះ​ក្រុមការងារ​ប៉ូលីស​កំពុង​ចាត់​ការ​ស្រាវជ្រាវ​។ យ៉ាងណាមិញចំពោះការស្លា ប់បាត់បង់ជីវិតនេះ គ្មានការបង្ហើបណាមួយឲ្យដឹងនោះទេ សូម្បីតែពេលវេលា និងទីកន្លែងកើតហេតុ។

គួរបញ្ជាក់ផងដែរថា ពួកគេ​ក៏​កំពុង​ស្រាវជ្រាវ​ និង​ត្រួត​ពិនិត្យ​ពី​ហេតុការណ៍​ឲ្យ​ច្បាស់​ដែរ។ លោក Cha In Ha បាន​ប្រឡូក​ក្នុង​សិល្បៈ​ ក្នុង​នាម​ជា​សមាជិក​ SURPRISE U ដែល​ជាក្រុម​សម្ដែង​​បុរស​របស់​ផលិតកម្ម Fantagio កាល​ពី​ឆ្នាំ ២០១៧ តាមរយៈរឿង​ខ្លី​មួយមាន​ចំណងជើង​ថា​ “You, Deep Inside of Me”៕

ប្រភព៖ AllKpop

Leave a Reply

Your email address will not be published. Required fields are marked *