អាណិតណាស់…បងប្រុសម្នាក់ មានសន្តានចិត្តល្អ គ្រាន់តែលោកចុះធ្វើការត្រួតពិនិត្យឲ្យខាងវត្ត ដោយមិនទទួលប្រាក់កម្រៃអ្វីពីវត្តប្រាសាទគោកចក តែបែរជាមកជួបរឿងអកុសលស្លា ប់ចោលកូនដ៏គួរឲ្យស្រលាញ់ដ៏ទៅ…

អាណិតណាស់...បងប្រុសម្នាក់ មានសន្តានចិត្តល្អ គ្រាន់តែលោកចុះធ្វើការត្រួតពិនិត្យឲ្យខាងវត្ត ដោយមិនទទួលប្រាក់កម្រៃអ្វីពីវត្តប្រាសាទគោកចក តែបែរជាមកជួបរឿងអកុសលស្លា ប់ចោលកូនដ៏គួរឲ្យស្រលាញ់ដ៏ទៅ...

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន មានករណីបាក់ស្រុតសាលាឆាន់ នៅខេត្តសៀមរាប ដែលបណ្តាលឲ្យមនុស្សជាច្រើនអ្នក បានរងរបួស និងមានមនុស្សស្លា ប់នៅក្នុងហេតុការណ៍នោះផងដែរ។ អ្វីដែលកាន់តែតក់ស្លុតនោះ គឺបងប្រុសម្នាក់ ដែលមានឈ្មោះថា លី សំណាង គាត់បានស្លា ប់នៅក្នុងហេតុការណ៍នោះផងដែរ។ ហើយអ្វីដែលធ្វើឲ្យមហាជនកាន់តែតក់ស្លុតនោះ គឺគាត់មានកូនចំនួនពីរនាក់ ដែលគួរឲ្យស្រលាញ់ និងប្រពន្ធរបស់គាត់កំពុងតែពពោះកូនម្នាក់ទៀតនោះក្នុងផ្ទៃ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Youth Save Cambodian បានបង្ហោះសារសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់ក្រុមគ្រួសាររបស់បងប្រុសផង​ ក៏ដូចជាចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃស ពទាំងអស់គ្នា។ នៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា “លោក លី សំណាង ជាមនុស្សដែលសមត្ថភាព រស់រាយរាក់ទាក់ មិនចះប្រកាន់ មានសន្តានចិត្តល្អ និងយកចិត្តទុកដាក់ចំពោះការងារ និងទទួលខុសត្រូវខ្ពស់ចំពោះការងារ និងរាល់គម្រោងដែលគាត់គ្រប់គ្រងនិងត្រួតពិនិត្យ។ ថ្ងៃនេះជាអកុសលគាត់បានជួបនិងគ្រោះថ្នាក់ក្នុងការងារជាសប្បុរសដល់សង្គម ដែលមិនមែនជាគម្រោងគ្រប់គ្រងរបស់គាត់ទេ គាត់គ្រាន់តែជួយពិនិត្យការងារអោយខាងវត្តហើយគាត់ក៏មិនបានទទួលបានប្រាក់កម្រៃអ្វីពីវត្តប្រាសាទគោកចកនោះទេ តែគួរអោយសង្វេគ និងតក់ស្លុតណាស់ ដែលគាត់បានលាចាកពីកូនស្រីទាំងពីរនាក់ និងទារកដែលមាននៅក្នុងផ្ទៃម្នាក់ និងប្រពន្ធគាត់ទៅហើយ។

សូមអោយអំពើល្អ និង សណ្ដានចិត្តសប្បុរសរបស់គាត់ សូមអោយវិញ្ញាណក្ខន្ធគាត់ទៅកាន់សុគតិភព។ សប្បុរសជនដែលចង់ចូលបុណ្យ អាចទំនាក់ទំនងតាម លោកស្រី លឹម សុធី🙏🙏🙏 😭😭😭😭ABA 000319338 lim sothy0717900304″៕

ប្រភព៖ Youth Save Cambodian

Leave a Reply

Your email address will not be published. Required fields are marked *