អ្នកណាទប់ទឹកភ្នែកបាន…ព្រោះតែនឹកអ្នកមានគុណខ្លាំងពេក ប្អូនប្រុស ប៊ុនថាន ច្រៀងចំរៀងមួយបទ ជូនអ្នកមានគុណ កូននៅកូរ៉េសុខសប្បាយទេ សូមម៉ែកុំបារម្ភ តែទីបំផុត…មានវិដេអូ

អ្នកណាទប់ទឹកភ្នែកបាន...ព្រោះតែនឹកអ្នកមានគុណខ្លាំងពេក ប្អូនប្រុស ប៊ុនថាន ច្រៀងចំរៀងមួយបទ ជូនអ្នកមានគុណ កូននៅកូរ៉េសុខសប្បាយទេ សូមម៉ែកុំបារម្ភ តែទីបំផុត...មានវិដេអូ

នេះគឺជារឿងពិតរបស់ពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ ដែលលោកបានទើបតែលាចាកលោកយើងទៅនៅឯប្រទេសកូរ៉េ ដោយសរតែជំងឺគាំងបេះដូង ព្រោះតែអាកាសធាតុត្រជាក់ខ្លាំងពេក កាលពីពាក់កណ្តាលខែវិច្ឆិការ ឆ្នាំ២០១៩ថ្មីៗនេះ។ ដំណឹងដ៏សោកសៅ ក្រៀមក្រំមួយនេះបានធ្វើឲ្យសាច់ញាតិ ក្រុមគ្រួសារ និងមិត្តភ័ក្តិ ពិតជាអារម្មណ៍ក្តុកក្តួលជាខ្លាំងក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ​។

យុវជនដ៏ស្រស់សង្ហាម្នាក់នេះមានឈ្មោះថា ពក ពឿន ហៅប៊ុនថាន ដែលបងប្អូនជាច្រើនបានស្គាល់រូបលោកតាមរយៈហ្វេសប៊ុកមួយដែលមានឈ្មោះថា “Ra Hoo” ។ បន្ទាប់ពីធ្វើការនៅប្រទេសកូរ៉េ លោកប៊ុនថាន ដែលត្រូវបានគេស្គាល់ និង គ្រប់គ្នាតែងតែហៅលោកថា “Ra Hoo” នោះ ក៏បានច្រៀងចំរៀងមួយបទ ដែលមានចំណងជើងថា “កូន​នៅ​ឯ​កូរ៉េ” ។

យុវជនម្នាក់នេះពិតជាទឹកដមសំលេងពិរោះមិនធម្មតា ដោយនៅក្នុងបទចំរៀងមួយបទដែលមានចំណងថា “កូន​នៅ​ឯ​កូរ៉េ” ដែលបានត្អូញត្អែរពីភាពរងារ នឹករលឹក អាឡោះអាល័យ អ្នកមានគុណ ក៏ដូចជាស្រុកកំណើតរបស់ខ្លួន ដែលធ្លាប់តែជួបជុំ សើចសប្បាយជាមួយនិងសាច់ញាតិ បងប្អូនមិត្តភ័ក្តិ ជាខ្លាំងនោះ ។

នៅក្នុងបទចំរៀងមួយបទ របស់ RA HOO ពិតជាធ្វើឲ្យអ្នកស្តាប់ហើយស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីបានស្តាប់លោកធ្វើការបកស្រាយរួចមក​។ ទាំងអត្តន័យ និងខ្លឹមសារនៅក្នុងបទចំរៀងមួយនេះ បានបង្ហាញពីអារម្មណ៍នឹករលឹកអ្នកមានគុណយ៉ាងខ្លាំង និងសូមឲ្យអ្នកមានគុណ មានសខុភាព មិនយូរមិនឆាប់ ពេលដែលកូនចប់អាណត្តិ យើងនិងបានជួបជុំគ្នាវិញហើយ សូមម៉ែកុំបារម្ភ ។

ប៉ុន្តែអ្វីដែលគួរឲ្យស្រណោះនោះ គឺប៊ុនថាន គាត់បានលាចាកលោកទៅចោលអ្នកគ្រប់គ្នាហើយ លាគ្មានថ្ងៃវិលត្រឡប់មកវិញ។ ទន្ទឹមនឹងក៏មានបងប្អូនជាច្រើន បានចូលស្តាប់ដល់រាប់ម៉ឺននាក់ ហើយម្នាក់ៗបានបង្ហាញអារម្មណ៍ក្រៀមក្រំ ក្រោយពីបានស្តាប់បទចំរៀងហើយស្ទើរតែទប់ទឹកភ្នែកមិនបាន៕

សូមទស្សនាវិដេអូទាំងអស់គ្នាៈ

Leave a Reply

Your email address will not be published. Required fields are marked *