បេីជួយបានជួយខ្លះទៅ ! ប្តីតែងតែពោលពាក្យថាស្រលាញ់ តែហេតុអ្វីក្នុងគ្រួសារត្រូវបែងចែកកាងារ ហេតុអ្វីមិនជួយសម្រាលកាងារនាងខ្លះទៅ..

បេីជួយបានជួយខ្លះទៅ ! ប្តីតែងតែពោលពាក្យថាស្រលាញ់ តែហេតុអ្វីក្នុងគ្រួសារត្រូវបែងចែកកាងារ ហេតុអ្វីមិនជួយសម្រាលកាងារនាងខ្លះទៅ..

ពាក្យ​ដែលថា «ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ» ដែល​ដូនតា​បាន​បន្សល់ទុក​ឲ្យ ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​ស្ត្រី​ធ្លាក់ចុះ ដោយបាន​បកស្រាយ​ថា ដូនតា​បាន​កំហិត​ឲ្យ​មនុស្ស​ស្រី​ធ្វើ​តែ​កិច្ចការ​ក្នុងផ្ទះ​តែប៉ុណ្ណោះ​ដូចជា ដាំបាយ សម្លរ បោក​ខោអាវ ថែរក្សា​ផ្ទះ មើល​កូន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទៅបាន​ហើយ ដោយ​មិនចាំបាច់​ក្នុង​ចូលធ្វើ​សេចក្តីសម្រេចចិត្តធំៗ ក្នុង​គ្រួសារ​សង្គម និង​ប្រទេសជាតិ​ឡើយ។

បើ​ក្រុមគ្រួសារ​ណា​ចាត់ទុក​ស្ត្រី​គ្រាន់តែ​ជា​អ្នកបម្រើ​ក្នុងផ្ទះ (មាន់​ចងជើង) គឺ​ក្រុមគ្រួសារ​នោះ មិនសូវ មាន​ភាព​រីកចម្រើន​នោះទេ។ ឯ​រឿង​ប្រទេសជាតិ ក៏​ដូច្នោះ​ដែរ បើ​ប្រទេស​ណា ឬ សង្គម​ណា អោយ​តំលៃ​ស្ត្រី​ទាប​ជាង​បុរស គឺ សង្គម​នោះ ឬ​ប្រទេស​នោះ មិនសូវ​រីកចំរើន​នោះទេ។ ផ្ទុយ​មកវិញ នៅពេលដែល ស្ត្រី​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ប្រទេសជាតិ គឺ​ប្រទេស​នោះ ច្បាស់​ជា​រីកចម្រើន​យ៉ាង​ជាក់ច្បាស់។

ស្វាមី​ដែល​មិនអោយ​តម្លៃ​ភរិយា ឬ​រាប់​ភរិយា​ត្រឹមតែ​ជា​អ្នករៀបចំ​ផ្ទះសំបែង ចង្ក្រាន​ជើង​ឆ្នាំង គឺ​ប្រាកដ​ណាស់ គឺ​ដូចជា​មនុស្ស​ពិការភ្នែក​ម្ខាង ឬ ពិការ​ជើង​ម្ខាង។ បើ​យើង មាន​ភ្នែក​តែមួយ តើ​យើង​ភ្លឺ​ច្បាស់​ជាង​ភ្នែក​ពីរ ឬ​យ៉ាងណា? បើ​យើង​មាន​ជើង​តែមួយ តើ​ដើរ​ទៅមុខ​លឿន យ៉ាងម៉េច​នឹង​កើត?

ពាក្យចាស់​លោក​ពោលថា «មនុស្ស​ប្រុស​ដែល​ធ្វើ​កិច្ចការ​អស្ចារ្យ តែងតែមាន​មនុស្ស​ស្រី ដ៏​អស្ចារ្យ​នៅក្បែ​ខ្លួន»។ ហេតុនេះហើយ បើ​ស្វាមី​ជា​ជើងឆ្វេង ភរិយា​ត្រូវ​ធ្វើជា​ជើង​ស្តាំ។ បើ​ប្តី​ជា​អណ្តាត ភរិយា​ត្រូវតែ​ជា​ធ្មេញ។ បើ​ប្តី​ជា​អ្នក​ធ្វើស្រែ ប្រពន្ធ​ត្រូវជា​អ្នក​រើស​គ្រាប់ពូជ។ បើ​ប្តី​ជា​អ្នកជំនួញ ប្រពន្ធ​ត្រូវជា​ហិ​រ​ញ្ញិ​ក។ បើ​ប្តី​ជា​អ្នករដ្ឋការ ប្រពន្ធ​ត្រូវជា​អ្នក​ពិធីការ។ បើ​ប្តី​ជា​មេទ័ព ប្រពន្ធ ត្រូវជា​អ្នក​ប្រារព្វ ប្រ​ត្តិ​ប​ត្ត​សាសនា ព្រះមហាក្សត្រ។ គ្រប់​ពេលដែល​ស្វាមី​រៀបនឹង​ដួល គឺ​តែងតែ មាន​ភរិយា​ជួយ​លើកទឹកចិត្ត ជួយ​ទប់​ជំហរ ជួយ​ប្រឹក្សា​យោបល់​ជានិច្ច ។ នេះ​ជា​អត្ថន័យ ចំពោះ​ស្ត្រី ដែលថា «ត្រូវ​បង្វិល​ចង្ក្រាន​អោយ​ជុំ» មិនត្រូវ​បកស្រាយ​ខុស​ធ្វើអោយ​បងប្អូន ឬ កូនស្រី​ណា​បាក់​ទឹកចិត្ត​ឡើយ។

ដូចគ្នាទៅហ្នឹងបងស្រី Heng Mey Heng ‎បានបានបង្ហោះរូប ភ្ជាប់ជាមួយអត្ថន័យថា ៖ “អ្នកម៉ាក់រាល់គ្នាអេីយដោយសារតែចង់ជៀះអោយផុតពីពាក្យថាមនុស្សស្រីបង្វិលចង្រ្កានមិនជំុតែវាធ្វេីខ្លួនយេីងហត់ណាស់ នេះមែនដែលកូននឹងប្តីតែងពោលពាក្យថាស្រលាញ់តែហេតុអ្វីក្នុងគ្រួសារត្រូវបែងចែកការងាហេតុអ្វីមិនជួយសម្រាលការងារនាងខ្លះ ហឹុមតេីត្រូវហត់ដល់ពេលណា”។ 

Leave a Reply

Your email address will not be published. Required fields are marked *