រ៉េត ស៊ូហ្សាណា ហាក់មិនខ្វល់ខ្វាយឬចង់រៀបការដូចមិត្តរួមអាជីព ហើយនាងថែមទាំងព្យាយាម គេចចេញពីអន្ទាក់ស្នេហ៍ និងការសុំចែចូវពីប្រុសអ្នកមានៗ..

រ៉េត ស៊ូហ្សាណា ហាក់មិនខ្វល់ខ្វាយឬចង់រៀបការដូចមិត្តរួមអាជីព ហើយនាងថែមទាំងព្យាយាម គេចចេញពីអន្ទាក់ស្នេហ៍ និងការសុំចែចូវពីប្រុសអ្នកមានៗ..

បងប្អូនប្រាកដជាបានស្គាល់ហេីយតារាសាច់ដូចបណ្តូលចេក រ៉េត ស៊ូហ្សាណា ជាមុខសញ្ញាមន្ត្រីធំ និងប្រុសៗសម្បូរទ្រព្យទាំងឡាយដែលប្រជែងគ្នាចូលចែចូវដណ្តើមបេះដូងស្រីស្អាតនេះមកឃុំគ្រង។ប៉ុន្តែហ្សាណា ហាក់មិនខ្វល់ខ្វាយឬចង់រៀបការដូចមិត្តរួមអាជីពឡើយ ហើយនាងថែមទាំងព្យាយាម គេចចេញពីអន្ទាក់ស្នេហ៍ និងការសុំចែចូវពីប្រុសអ្នកមានៗថែមទៀតផង។

កញ្ញា រ៉េត ស៊ូហ្សាណា នៅតែមិនហ៊ានដើរទៅណាម្នាក់ឯងឡើយ គឺតែងតែមានឪពុកម្តាយតាមការពារជាប់ជានិច្ច ហេតុនេះហើយទើបធ្វើឱ្យប្រុសៗទាំងឡាយដែលលង់សម្រស់នាងពិបាកតាមសាសងសុំស្នេហាស្រីស្អាតរូបនេះខ្លាំងណាស់ បើទោះជាក្នុងចំណោមបុរសៗទាំងនោះភាគច្រើនគឺជាអ្នកដែលស្រលាញ់នាងស្មោះ និងសុទ្ធតែចង់សុំចូលចែចូវរៀបការតាមប្រពៃណីខ្មែរផងដែរ ។តារាចម្រៀងវ័យក្មេងរូបនេះ ថែមទាំងមិនត្រូវបានម្តាយរបស់នាងអនុញ្ញាតឱ្យកាន់ទូរស័ព្ទនិយាយជាមួយអ្នកណាដែលមិនមែនជាសមាជិកគ្រួសារទៀតផង ហើយនៅពេលដែលនាងទៅចូលរួមកម្មវិធីសិល្បៈ គឺត្រូវតែមានម្តាយរបស់នាងអង្គុយជាប់ជាប្រចាំតែម្តង។

កញ្ញា ហ្សាណា មិនខ្វល់ខ្វាយរឿងអ្នកណាសុំស្រលាញ់ ឬនាងសុំរៀបការឡើយ ដោយនាងផ្តោតតែលើការសិក្សានៅមហាវិទ្យាល័យមួយ និងការច្រៀងសម្តែង ព្រោះតែក្រុមគ្រួសារបស់នាងជាអ្នកមានជីវភាពធូរធារ ហេតុនេះហើយទោះជាមានប្រុសសុំស្នេហ៍ ដោយយកនុយទឹកប្រាក់ ឡាន វីឡា ទៅថ្ពក់ចិត្តតារារូបនេះក៏មិនធ្វើឱ្យស្រីស្អាតរំភើបចិត្តបន្តិចឡើយ។ដោយឡែក ក្រុមគ្រួសាររបស់ហ្សាណា វិញ បើសិនជាស្រីស្អាតរូបនេះប្រឈមប៉ះរឿងអាស្រូវស្នេហានោះ ច្បាស់ជាពួកគេឱ្យនាងចាកចេញពីអាជីពសិល្បៈវិញភ្លាម ព្រោះតែហ្សាណា គ្រួសារតារារូបនេះមានជីវភាពធូរធារ ហើយមានលក្ខខណ្ឌឱ្យនាងយកការសិក្សាជាជំហានទី១ ចំណែកអាជីពសិល្បៈជាជំហានទី២ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *