តារាគំរូ ! លោក នីកូ​ មិនទទួលថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដាច់ខាត​ ទោះបី​គេ​ឲ្យ​តម្លៃ​ខ្លួន​ខ្ទង់​វាល់​លាន​ក៏ដោយ

តារាគំរូ ! លោក នីកូ​ មិនទទួលថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដាច់ខាត​ ទោះបី​គេ​ឲ្យ​តម្លៃ​ខ្លួន​ខ្ទង់​វាល់​លាន​ក៏ដោយ

ភ្នំពេញ៖ តារា​ចម្រៀង​ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​លោក ណុប បា​យ៉ា​រិ​ទ្ធ គឺ​លោក នី​កូ បាន​ឲ្យ​ដឹង​ថា ​រាល់​ការងារ​ហៅ​ថត ចម្រៀង សម្តែង​នៅតាម​បណ្តា​កម្មវិធី​ផ្សេងៗ​គឺ​លោក​ព្រម​ទទួល​ទាំងអស់ ​ប៉ុន្តែ​ក្នុងនោះ​លោក​ក៏មាន​ចំណុច​ដែល​ជា​ល​ក្ខណ្ឌ​មួយ​គឺ​ដាច់ខាត​មិន​ទទួល​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នោះឡើយ។

ជាម៉ួយគ្នានេះដែរតារាប្រុសរូបនេះក៏បានបន្ថែម​ថា ​ចំពោះ​ការងារ​សិល្បៈ​គ្រប់យ៉ាង​ ខ្លួន​ព្រម​ទទួល​ដោយ​មិន​រើសអើង លើកលែងតែ​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ប៉ុណ្ណោះ ទោះបី​គេ​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាងណា​ខ្ទង់​វាល់​លាន​ក៏ដោយ តែ​លោក​អាច​ចូលរួម​ច្រៀង​ជាធម្មតា​បាន។

នៅត្រង់ចំណុចមួយនេះហើយ ​ផ្ទុយ​ពី​តារា​ប្រុស​-​ស្រី​ល្បីៗ​ឯទៀត តាមរយៈ​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​និង​សរសើរ​ថា​ជាំ​គំ​រូបល្អ​សម្រាប់​សង្គម​និង​អ្នកសិល្បៈ​ឯទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *