អស្ចារ្យមែន…កំពូលអ្នកសុំទាន លោក ដារ៉ា មានសមត្ថភាព​អាចនិយាយបានជាច្រើ​នភាសា​…មានវិដេអូ

អស្ចារ្យមែន...កំពូលអ្នកសុំទាន លោក ដារ៉ា មានសមត្ថភាព​អាចនិយាយបានជាច្រើ​នភាសា​...មានវិដេអូ

កាលពីយប់មិញនេះ មានបងប្អូនខ្មែរយើងបានជួបជាមួយកំពូលអ្នកសុំទានម្នាក់ ដែលមានទាំងចំណេះដឹង និងមានបទពិសោធន៍ជាច្រើន នៅក្នុងការធ្វើអាជីវកម្ម ។ ដោយសារតែមានសម្ពាធគ្រួសារ ទើបធ្វើឲ្យមនុស្សពូកែម្នាក់នេះ បានក្លាយខ្លួនជាអ្នកសុំទានមកដល់ពេលនេះ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានបង្ហោះវិដេអូ ដោយមានការសួរទាក់ទងជីវិតរបស់បងប្រុស។ បងប្រុសម្នាក់ ដែលជាប់ងារថា កំពូលអ្នកសុំទាន នោះ បានប្រាប់ថា គាត់បានក្លាយជាអ្នកសុំទាននេះ អស់រយៈជាយូរមកហើយ​ ហើយរយៈពេលជិតពីឆ្នាំមកនេះ គាត់ក៏បានក្លាយខ្លួនជាកំពូលអ្នកសុំទាន ដែលគ្រប់គ្នាហៅថាមេបក្សអ្នកសុំទាន។ នៅក្នុងកិច្ចសំភាសន៍នោះ ត្រូវបានគេប្រាប់ឲ្យដឹងថា​ គាត់ចេះរហូតដល់ទៅ ៥ភាសា នៅក្នុងនោះផងដែរ គាត់បាននិយាយជាភាសាចិន និងវៀតណាម ដើម្បីចែកជូនបងប្អូនស្តាប់កំសាន្តចិត្ត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sidy Sok បានប្រាប់ឲ្យដឹងថា “បុរសខូចចិត្តខាងលើ ជាមេបក្សស្មូម ឈ្មោះ កែវ សុដារ៉ា អាយុ៣២ឆ្នាំ អតីត តារាសម្លែង ជំនាញផ្នែកជំនួញ គ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីតហ្វូន ចេះ៥ភាសារ ដែរនិយាយនិងប្រើការបាន ធ្លាប់ទៅរៀននៅប្រទេសចិន ។

កែវ សុដារា អតីតសិស្សរៀននៅវិទ្យាល័យជម្ពូវ័ន មានឪពុក ជាថៅកែអេតចាយ ម្តាយជាអ្នកជំនួញ ក្នុងក្រៅប្រទេស នៅទល់មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ។

មានបងប្អូន៣នាក់ ១ កែវ សុដារ៉ា ២ កែវ សុប៊ុណ្ណារ៉េន ប្រុស ៣ កែវ សុជាតា ស្រី ។

នៅអំឡុងឆ្នាំ២០០៧-២០០៨ ម្តាយត្រូវបានឃាតករ បាញ់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយក្រោយពីម្តាយស្លាប់ទៅ ឪពុកបុរសខាងលើ មានប្រពន្ធចុង លួចលក់ដី ផ្ទះ ហើយគេចខ្លួនបាត់ ទុកឲ្យកូនៗ ចែកផ្លូវគ្នាអស់ ។

កែវ សុដារា មានប្រពន្ធ កូនស្រីម្នាក់ ត្រូវបានរត់ចោលទៀត ទីបំផុត ខូចចិត្ត ដើរសុំទាន ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កូនខ្លាតូច​ បានបង្ហោះសារថា “តាមពិតគាត់មិនអញ្ចឹងទេ គឺគាត់ចេះធ្វើល្ងង់តែប៉ុណ្ណោះ! ចង់ដឹងថាសង្គមបែបណា! ជីវិតគឺបែបនេះមិនទៀងនោះទេ ពី Front office ក្លាយជាមនុស្សគួរអោយអាណិតទៅវិញ”៕

មានវិដេអូ៖

ប្រភព៖ កូន ខ្លាតូច

Leave a Reply

Your email address will not be published. Required fields are marked *