អបអរសាទរ! ពិធីបើកសម្ពោធតំណាងចែកចាយ របស់ផលិតផល ផាលីតា ស្គីនឃែរ ដែលមានទីតាំងស្ថិតនៅ ស្រុកគិរិវង់ ខេត្តតាកែវ…

អបអរសាទរ! ពិធីបើកសម្ពោធតំណាងចែកចាយ របស់ផលិតផល ផាលីតា ស្គីនឃែរ ដែលមានទីតាំងស្ថិតនៅ ស្រុកគិរិវង់ ខេត្តតាកែវ...

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care បានបើកសម្ពោធតំណាងចែកចាយ របស់ផលិតផលផាលីតាស្គីនឃែរ (ព្យាបាលមុខមុន មុខជាំ ​មុខអាចម៌រុយ មុខអាឡែកហ្សុី និងទទួលញិចមុខ គ្រប់ប្រភេទ)  ក្រោមអធិបតីភាព លោកស្រី កែវ ផាលីតា ដែលមានទីតាំងស្ថិតនៅ ទល់មុខផ្សារទន្លាប់ ផ្លូវជាតិលេខ២ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរិវង់ ខេត្តតាកែវ។ 

នាឱកាសនោះលោកស្រី កែវ ផាលីតា ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ចំពោះភ្ញៀវ​កិ​ត្តិយស​ដែល​បាន​អញ្ជើញ​​ចូល​រួម​ក្នុង​ពិធីបើកសម្ពោធតំណាងចែកចាយថ្មី។ លោកស្រីបានប្រាប់សារព័ត៌មានថា ចំពោះការបើកដំណើរការតំណាងចែកចាយដែលស្ថិតនៅស្រុកគីរីរង្ស គឺគោលដៅដើម្បីជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឲ្យមានសម្រស់ស្រស់ស្អាត។

លោកស្រីបានបន្តថា ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស្ស័យចង់ឃើញបុរសស្រ្តីគ្រប់មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយអោយស្រ្តីជាច្រើនរូប ឲ្យរួចផុតពីជិវិតដ៏អាក្រក់ ឲ្យមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់។ រូបបន្តនៃការថែរទាំស្បែកមុខ និងសុខភាពរបស់ស្រ្តី។

រាល់ថ្ងៃ មានបុរសស្រ្តីជាច្រើនរូបបានមកទទួលយកប្រឹក្សាយោបល់ពីក្រុមហ៊ុនផាលីតាស្គីនឃែរ ពីបញ្ហាស្បែកមុខរបស់គាត់អោយមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនបានទទួលភាពកក់ក្តៅ និងមានភាពជឿជាក់ទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់អោយមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ។ 

អតិថិជននិយាយថា បន្ទាប់ពីទទួលការព្យាបាល និងថែរទាំផ្ទៃមុខរួចមក វាពិតជាផ្លាស់ប្តូរភាពជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ អតិថិជនក៏ណែនាំមិត្តភ័ក្រ្តបន្តបន្ទាប់អោយមកទទួលពិភាក្សាផ្ទៃមុខរបស់គាត់ និងទទួលការព្យាបាលជាសះស្បើយពិតប្រាកដមែនដូចមិត្តភ័ក្រ្តរបស់បាននិយាយពិតប្រាកដមែនដែរ។

អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care កាលពីកន្លងទៅ មិនបានបើកឪកាសឲ្យលក់បន្តនោះទេ តែពេលនេះដោយមានការគាំទ្រកាន់តែច្រើនឡើងៗ និងសម្រួលដល់អ្នកមានបញ្ហាស្បែកមុខ លោកស្រី កែវ ផាលីតា បានបើកឪកាសទទួលយកដៃគូចែកចាយលក់បន្ត ។ លោកស្រីបាននិយាយថា ក្រុមហ៊ុនយើងខ្ញុំបើកឳកាសអោយចាប់ដែគូជាមួយក្រុមហ៊ុនផាលីតាស្គីនឃែរចាប់ពីពេលនេះតទៅ។ នាងខ្ញុំមានភាពជឿជាក់ថាអ្នកទាំងអស់គ្នា នឹងទទួលបានប្រាក់ចំណូលត្រឡប់មកវិញតាមបំណង។ នាងខ្ញុំសូមនិយាយថា បច្ចុប្បន្ននេះ មានអ្នកចាប់ដៃគូជាគំរូស្រាប់តាំងពីដំបូងមក ពួកគាត់ជាអតិថិជនប្រើប្រាស់ផលិតផលផាលីតាស្គីនឃែរ តែក្រោយមក ពួកគាត់ស្នើសុំចាប់ដៃគូធ្វើអាជីវកម្មតាំងពីដើមទុនបន្តិចបន្តួច។ ដោយពួកគាត់មានបេះដូងឆន្ទៈតស៊ូជាអ្នកលក់ខ្លាំង ពួកគាត់ទទួលបានការសរសើរពីអតិថិជននិងមានការរាប់ជាច្រើននាក់ដែលនាំអោយបានផ្លាស់ប្តូរវាសនាគ្រួសាររបស់ពួកគាត់អោយមានជីវភាពប្រសើរនិងមានឳកាសធ្វើដំណើរទៅក្រៅបរទេសទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *