នេះហើយជីវិត…លោកយាយអាយុ៦៧ឆ្នាំម្នាក់ បង់សំណាញ់រកត្រីហូប ក្នុងទឹកស្អុយ ដើម្បីចិញ្ចឹមចៅកំព្រាបីនាក់ និងម្តាយចាស់ជរា អាយុជាង៩០ឆ្នាំម្នាក់ទៀតផងដែរ…មានវិដេអូ

នេះហើយជីវិត...លោកយាយអាយុ៦៧ឆ្នាំម្នាក់ បង់សំណាញ់រកត្រីហូប ក្នុងទឹកស្អុយ ដើម្បីចិញ្ចឹមចៅកំព្រាបីនាក់ និងម្តាយចាស់ជរា អាយុជាង៩០ឆ្នាំម្នាក់ទៀតផងដែរ...មានវិដេអូ

មានបងប្អូនជាច្រើន​បានបង្ហាញក្តីអាណិត តាមបណ្តាញសង្គមហ្វេសប៊ុក ដោយមានការបានចូលរួមចំណែកនៅក្នុងការជួយដល់ពួកគាត់ ដែលមានជីវភាពក្រលំបាក។​ ព្រោះតែមានជីវិតក្រលំបាក ធ្វើឲ្យលោកយាយកំសត់ម្នាក់​ ត្រូវមកលំបាកវេទនា​ បង់សំណាញ់ ក្នុងទឹកស្អុយ ដើម្បីបានស្រីហូប។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រេន វុធថា បានបង្ហោះសារថា “លោកយាយអាយុ67បង់សំណាញ់ទឹកស្អុយព្រោះចង់បានត្រីហូប ។ម៉ែយើងម៉ែគេ​ ពិតជាគួរអោយអាណិតណាស់ លោកយាយ តៃ​ រ៉ាន អាយុ67ឆ្នាំទៅហើយដើរបង់សំណាញ់រកត្រីដើម្បីចញ្ចឹមចៅកំព្រារពីនាក់ហើយនិងចិញ្ចឹមម្តាយចាស់ជរាដែលមានអាយុ90ជាងម្នាក់ទៀតផង។ សូមពុកម៉ែបងប្អូនជួយគាត់ផងទោះតិចក្តីច្រើនក្តីទៅតាមសទ្ធាជ្រះថ្លា។ ទីកន្លែង ភូមិស្លាកែត ឃុំស្លាកែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង 📞 081606868″។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់ លោកយាយកំសត់ ម្នាក់នេះផង ព្រោះគាត់មានការលំបាកខ្លាំងណាស់៕

មានវិដេអូ៖

ប្រភព៖ ស្រេន វុធថា

Leave a Reply

Your email address will not be published. Required fields are marked *