ដំណឹងល្អ ! ពិធីបើកសម្ពោធហាងថ្មី និងផ្តល់ឳកាសឲ្យបងប្អូនធ្វើអាជីកម្មជាមួយ ផលិតផល ផាលីតា ស្គីនឃែរ ដោយមានដើមទុនត្រឹមតែ 200$ នឹងក្លាយជាតំណាងចែកចាយ…

ដំណឹងល្អ ! ពិធីបើកសម្ពោធហាងថ្មី និងផ្តល់ឳកាសឲ្យបងប្អូនធ្វើអាជីកម្មជាមួយ ផលិតផល ផាលីតា ស្គីនឃែរ ដោយមានដើមទុនត្រឹមតែ 200$ នឹងក្លាយជាតំណាងចែកចាយ...

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care បានបើកសម្ពោធហាងថ្មី តំណាងចែកចាយ របស់ផលិតផលផាលីតាស្គីនឃែរ (ព្យាបាលមុខមុន មុខជាំ ​មុខអាចម៌រុយ មុខអាឡែកហ្សុី និងទទួលញិចមុខ គ្រប់ប្រភេទ) ក្រោមអធិបតីភាព លោកស្រី កែវ ផាលីតា ដែលមានទីតាំងស្ថិតនៅ ទល់មុខផ្សារទន្លាប់ ផ្លូវជាតិលេខ២ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរិវង់ ខេត្តតាកែវ។

នាឱកាសនោះ លោកស្រី កែវ ផាលីតា ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ចំពោះភ្ញៀវ​កិ​ត្តិយស​ដែល​បាន​អញ្ជើញ​​ចូល​រួម​ក្នុង​ពិធីបើកសម្ពោធហាងថ្មីនេះ ហើយលោកស្រីបានប្រាប់សារព័ត៌មានថា ចំពោះការបើកដំណើរការហាងថ្មី ដែលស្ថិតនៅស្រុកគីរីរង្ស គឺគោលដៅដើម្បីជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឲ្យមានសម្រស់ស្រស់ស្អាត។

លោកស្រីបានបន្តថា ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស្ស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូបមានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយអោយស្រ្តីជាច្រើនរូប ឲ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ឲ្យមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់។

រាល់ថ្ងៃ មានបុរសស្រ្តីជាច្រើនរូបបានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតាស្គីនឃែរ ពីបញ្ហាស្បែកមុខរបស់ពួកគាត់អោយមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនបានទទួលភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់អោយមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ។

អតិថិជននិយាយថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក វាពិតជាផ្លាស់ប្តូរភាពជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ អតិថិជនក៏បានណែនាំមិត្តភ័ក្រ្តរបស់ពួកគាត់ដែលមានបញ្ហាផ្ទៃមុខ ឲ្យមកទទួលការពិភាក្សាជាមួយ​​ ផាលីតាស្គីនឃែរ និងទទួលការព្យាបាលឲ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

យោងតាមប្រសាសន៍របស់លោកស្រី កែវ ផាលីតា បាននិយាយថា “នាងខ្ញុំពិតជាចង់ជួយដល់មនុស្សគ្រប់រូបឲ្យមានសម្រស់ស្រស់ស្អាត ហើយក៏ថែមទាំងបើកឱកាសមួយនេះជូនបងប្អូនណា ដែលមានបេះដូងជាអ្នកលក់ និងផ្នែកសម្រស់ពិតប្រាកដ។ កន្លងមក មានបងប្អូនដែលពួកគាត់ប្រើប្រាស់ផលិតផល ផាលីតាស្គីនឃែរ ហើយទទួលបានលទ្ធផលជាសះស្បើយ ១០០% ពួកគាត់សុំចែកចាយលក់បន្ត តែនាងខ្ញុំមិនបានផ្តល់ឱកាសឲ្យពួកគាត់ទេ។ តែឥឡូវនេះ នាងខ្ញុំបើកឱកាសដ៏ពិសេស សំរាប់មនុស្សគ្រប់រូប ដែលមានបំណងចង់បានអាជីវកម្មមានស្រាប់ ដើរលើទីផ្សារស្រាប់ មានអតិថិជនជឿស្រាប់ ក្រុមហ៊ុនយើងខ្ញុំបើកឱកាសអោយចាប់ដែគូជាមួយ ក្រុមហ៊ុនផាលីតា ស្គីនឃែរ ចាប់ពីពេលនេះតទៅ។ នាងខ្ញុំមានភាពជឿជាក់ថាអ្នកទាំងអស់គ្នា នឹងទទួលបានប្រាក់ចំណូលត្រឡប់មកវិញតាមបំណងជាមួយនឹងគោលការណ៍របស់ក្រុមហ៊ុន។ នាងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានអ្នកចាប់ដៃគូជាគំរូស្រាប់តាំងពីដំបូងមក ពួកគាត់ជាអតិថិជនប្រើប្រាស់ផលិតផលផាលីតាស្គីនឃែរ តែក្រោយមក ពួកគាត់ស្នើសុំចាប់ដៃគូធ្វើអាជីវាកម្មតាំងពីដើមទុនបន្តិចបន្តួចរហុតដល់ក្លាយជាតំណាងចែកចាយ។ ជាមួយគ្នានេះផងដែរ ដោយពួកគាត់មានបេះដូងឆន្ទៈតស៊ូជាមួយការលក់ខ្លាំង ទើបពួកគាត់ទទួលបានជោគជ័យ និងការកោតសរសើរពីអតិថិជន មិនតែប៉ុណ្នោះបងប្អូននិងមានឱកាសធ្វើដំណើរទៅលេងនៅឯក្រៅប្រទេសតាមរយៈក្រុមហ៊ុនថែមទៀតផង ” ៕

Leave a Reply

Your email address will not be published. Required fields are marked *