ជនសង្ស័យម្នាក់ កាន់កាំបិតឆក់កាបូបនារីរូបស្រស់ម្នាក់ បានសម្រេចត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យមា្នក់កាន់កាំបិតតាំងតោឆក់កាបូបនារីរូបស្រស់ម្នាក់ខណៈដែលកំពុងអង្គុយញាំអាហារបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញចាប់បានពេលរត់ធ្លាក់រណ្ដៅក្នុងការដ្ឋានសំណង់ជម្រៅប្រហែល៦ម៉ែត្រហើយប្រគល់ឲ្យសមត្តកិច្ច ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៣០ នាទីយប់រំលងអាធ្រាតឈានចូលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកសុីមួយកន្លែង នៅខាងក្រោយស្ថាតទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័មានឈ្មោះឌី ហាក់ ភេទប្រុស អាយុ២៤ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់កំពុងតែអង្គុយញុំាអីនៅ ក្នុងហាងមួយកន្លែង នៅខាងក្រោយស្ថាតទូតអូស្ត្រាលី ខណះពេលនោះក៏លិចមុខជនសង្ស័យម្នាក់ដើរថ្មើរជើងសំដៅទៅនារីរងគ្រោះនិងធ្វើសកម្មភាពឆក់យកកាបូបដែលដាក់នៅលើតុបានសម្រេចហើយជនរងគ្រោះក៏បានស្រែកហៅឲ្យគេជួយ។ ពេលនោះប្រជាពលរដ្ឋនៅទីនោះបានរត់ដេញតាមជនសង្ស័យរហូតដល់ក្នុងការដ្ឋានសំណង់មួយកន្លែងធ្វើអោយជនសង្ស័យភ័យពេកក៏រត់ធ្លាក់រណ្ដៅដែលមានជម្រៅប្រហែង៦ម៉ែត្រ ទើបប្រជាពលរដ្ឋចាប់បាននិងឆែកឃើញកាំបិតតាំងតោមួយដើម ហើយប្រគល់ឲ្យសមត្តកិច្ចប៉ុស្ដិ៍ទន្លេបាសាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំកាមនចាត់ការតាមនិតិវិធីច្បាប់៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *