ផ្អើលប្រជាពលរដ្ឋទាំងព្រឹក នៅខណ្ឌមានជ័យ ដោយរថយន្តមួយគ្រឿង បុករះម៉ូតូជាច្រើនគ្រឿង របួសមនុស្ស៣នាក់ធ្ងន់ស្រាល

ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ តាមបណ្តផយផ្លូវ២១៧ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានករណីរថយន្តមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 2A-2092 បើកបរដោយបុរសម្នាក់ ក្នុងបំណងយករថយន្តទៅលាង បានបុករះម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីសាកសួរបន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *