Nokia 2.1 ស៊េរី​ថ្មី ថ្មកាន់បានយូរ ស័ក្តិសមមនុស្សគ្រប់វ័យ តំលៃត្រឹមតែ ១១៥ដុល្លារ រួមទាំងកាដូពិសេស..(មានវីដេអូ)

Nokia 2.1 ស៊េរី​ថ្មី ថ្មកាន់បានយូរ ស័ក្តិសមមនុស្សគ្រប់វ័យ តំលៃត្រឹមតែ ១១៥ដុល្លារ រួមទាំងកាដូពិសេស..(មានវីដេអូ)

បច្ចេកវិទ្យា៖ ប្រិយមិត្តគ្រាន់តែឮឈ្មោះក្រុមហ៊ុន Nokia នរណាៗក៏ស្គាល់ ជាពិសេស ម៉ូឌែល Nokia 1280 កំពូលទូរស័ព្ទដែលធុន និងកាន់ថ្មបានយូរ សម្លេងឮច្បាស់ ដែលប្រជាជនកម្ពុជាយើងនិយមហៅថា (អ៊ិនចុចពិល) ។ ក្រុមហ៊ុន Nokia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៥ ដោយស្ថាបនិកល្បីឈ្នោះបីរូប គឺលោក Fredrik Idestam, Leo Mechelin និង លោក Eduard Polón។

ក្រោមការដឹកនាំនៃយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងក្លា និងឆ្លាតវៃពីក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គេសង្កេតឃើញថាម៉ាកយីហោនេះចាប់ផ្តើមងើបល្បីឡើងវិញនៅលើទីផ្សារហើយ។ យុទ្ធសាស្រ្តដែលក្រុមហ៊ុន HMD Global ប្រើប្រាស់គឺការបញ្ចេញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យជាមួយនឹងសមត្ថភាពប្រើប្រាស់ដែលអាចទទួលយកបានពីសំណាក់អតិថិជនជាច្រើននៅជុំវិញពិភពលោក។

ស្មាតហ្វូន Nokia 2.1 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nokia បានបង្ហាញវត្តមានចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ ក្នុងតំលៃ 115 ដុល្លា ជាមួយនឹងប្រូម៉ូសិន ថែមជូនបន្ទះការពារអេក្រង់ ហើយនឹងកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10GB/ខែ សម្រាប់រយៈពេលពេញមួយឆ្នាំ។

យោងតាមក្រុមហ៊ុន Nokia បានអោយដឹងថា ម៉ូដែល Nokia 2.1 គឺជាប្រភេទ Android Oreo Go Edition ដែលបានបំពាក់នូអេក្រង់ទំហំ 5.5″ IPS ជាមួយនឹងកម្រិតសមាមាត្រ 16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ប្រើប្រាស់នូវ Speakers ភ្លោះ លឺពិរោះរងំរណ្តំចិត្ត។ វាប្រើប្រាស់បន្ទះឈីប Snapdragon 425, មាន CPU ចំនួន 4 គ្រាប់ អាចរត់ក្នុងល្បឿន 1.4GHz ប្រភេទ Cortex-A53 និងប្រើ GPU Adreno 308។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ HDR Mode ដែលអាចធ្វើឱ្យពណ៌ដែលថតនេះធម្មជាតិពិតៗ និងច្បាស់ស្រស់ស្អាតទាក់ភ្នែកតែម្តង និងកាមេរ៉ាខាងមុខទំហំ 5MP សម្រាប់ថត Selfie ថតបានស្រស់ស្អាតផងដែរ។ ។ ស្មាតហ្វួននេះ មានអង្គផ្ទុកទិន្នន័យ ទំហំ 8GB ជាមួយរ៉េមទំហំ 1GB ប៉ុណ្ណោះ ប៉ុន្តែអ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 128GB សម្រាប់ការផ្ទុកកម្មវិធី ឯកសារ រូបភាព វីដេអូ និងជាច្រើនទៀត។ ថាមពលថ្ម 4000mAh អាចប្រើប្រាស់បាន២ ថ្ងៃដោយគ្មានបញ្ហា ជាមួយការលេងហ្គេម ស្តាប់ចម្រៀង នឹងទស្សនាវីដេអូបានយ៉ាងសប្បាយរីករាយ។

សរុបសេចក្តីមកស្មាតហ្វូន Nokia 2.1 រចនាមក មានភាពទាក់ទាញមែនទែនសំរាប់មនុស្សគ្រប់វ័យ ហើយយើងសង្ឃឹមថា បងប្អូនប្រិយមិត្តក្នុងបណ្តាញសង្គមទាំងអស់មេត្តាគាំទ្របន្តទៀត និងប្រើប្រាស់នូវស្មាតហ្វូនស៊េរីថ្មីមួយម៉ូឌែលនេះ ទាំងរចនាបថ រូបរាង អមមក ជាមួយនឹងកញ្ចប់តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។

ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *