ឃើញចោរឆក់ទូរស័ព្ទ បង្ហោះសារពេញ Facebook ថាប៉ូលិសប៉ុស្តិ៍ចតុមុខ មិនទទួលពាក្យបណ្តឹង ស្រាប់តែខាងស្នងការក្រុងឆ្លើយតបភ្លាមៗ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា គ្រាន់តែឃើញការបង្ហោះភ្លាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសាកសួរទាំងសងខាងភ្លាមៗ។

ទីបំផុតបានដឹងចម្លើយពិត ដោយមេប៉ុស្តិ៍ចតុមុខ លោក ជួប សុគន្ធ បានឆ្លើយបំភ្លឺថា គាត់នៅនឹងប៉ុស្តិ៍ជានិច្ច មិនឃើញមានពលរដ្ឋមកប្តឹងឡើយ បើមានបណ្តឹង នឹងទទួលដោយរីករាយ ព្រោះស្នងការថ្មី បានបញ្ជាឲ្យយកចិត្តទុកដាក់។

ចំណែកប្រជាពលរដ្ឋដែលបង្ហោះ បានឆ្លើយថា គាត់ឃើញករណីឆក់ទូរស័ព្ទមួយ គាត់ក៏បង្ហោះភ្លាម ដោយខឹងកាលគាត់បាត់ម៉ូតូឆ្នាំមុនមិនមាននរណាទទួលពាក្យបណ្តឹង។

ដូច្នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ពលរដ្ឋកុំបង្ហោះព័ត៌មានមិនពិត បើបងប្អូនមានបញ្ហា ឬចង់ដាក់ពាក្យបណ្តឹងសូមទៅកាន់បណ្តាប៉ុស្តិ៍ដែលជិតផ្ទះ ឬកន្លែងដែលកើតហេតុ បើមិនទទួលសូមរាយការណ៍មកស្នងការដ្ឋាននគរបាលភ្លាមៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *