មុខចឹងសោះខ្លាំងបោះគេ… បុរសម្នាក់ ខឹងចៅសង្កាត់ស្វាយចេក សួរនាំរឿងផឹកសុីស្រែកឡូឡា ទ្រាំលែងបានវ៉ែផ្អើលទាំងយប់

មុខចឹងសោះខ្លាំងបោះគេ... បុរសម្នាក់ ខឹងចៅសង្កាត់ស្វាយចេក សួរនាំរឿងផឹកសុីស្រែកឡូឡា ទ្រាំលែងបានវ៉ែផ្អើលទាំងយប់

ស្វាយរៀងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃ​ទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦​និង៣០នាទីយប់ នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីហិង្សាដោយ​ចេតនា​មួយ​កើតឡើង បង្កដោយ​ជន​សង្ស័យ​ឈ្មោះ ប៉ូច សុផល ហៅ ខ្វិន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករ​សំណង់ រស់នៅ​ភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។ 

បានធ្វើ​សកម្មភាព​ស្ទុះមក​ក្របួចក​អាវ ហើយវាយ​ដោយដៃ​ទៅលើជន​រងគ្រោះ​ឈ្មោះ ញឹម សាំ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរចៅ​សង្កាត់ចេក​មានទីលំ​នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង បណ្តាលឲ្យ​រងរបួស​គ្រិចកដៃ​ខាងស្តាំ និងមានស្នាម​ឆូតនៅ​ត្រង់ករបួសស្រាល។ ជនរងគ្រោះ​បានទៅ​សម្រាកព្យាបាល​នៅផ្ទះ​របស់ខ្លួន។

មូលហេតុ: ជនសង្ស័យ​ស្រវឹង​ស្រាស្រែក​គំរាម​ប្រជាពលរដ្ឋ ​អ្នកជិត​ខាងប្រជា​ពលរដ្ឋ​ ក៏ប្តឹង​ចៅសង្កាត់​ពេលចៅ​សង្កាត់មក​ដល់ក៏សួរនាំ​ជនសង្ស័យ​ក៏ស្ទុះមក​វាយតែម្តង។ បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ប៉ូច សុផល ហៅ ខ្វិន កំពុង​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងស្វាយរៀង​ ដើម្បីចាត់​វិធានការ​តាមនិតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *