អ្នកណាមិនភ័យលោក… បើកបរសុខៗ ស្រាប់តែឡានដឹកគ្រួសលើសទំងន់មួយគ្រឿង របួតកង់ចេញ ផ្អៀងចាក់គ្រួសពេញផ្លូវទាំងព្រឹក

កំពង់ស្ពឺៈ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតត្រ​ង់​ចំណុចស្ពានផ្សាកំពង់ស្ពឺ​ មុ​ខធនា​គា​រ​ ABA។ មានហេតុការណ៏ភ្ញាក់មួយ ដោយរថយន្ដ​ដឹកថ្មមួ​យគ្រឿ​ង​ ស្លាកលេខ​ចង្កូតស្ដាំ​ P​P 2652 ម៉ា​ក​ Nissan ក្បាលពណ៌​ខៀវ​ ទ្រុ​ង​ពណ៌​ប្រផេះ បានរបូតកង់រត់​ចេ​ញពីរថយ​ន្ដ បណ្ដាល​ឲ្យរថយន្ដបានរេចង្កូតឡេីង​ ទៅ​ប៉ះដៃស្ពានបម្រុ​ងធ្លាក់តែសំណាងល្អបានប​ង្កាន់​ស្ពា​នរឹងមាំទប់ជាប់។

អ្នកបេីកបរឈ្មោះ កេន គីម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ ភូមិទួ​លសា​ម៉ ឃុំទួលសាម៉​ ស្រុកអង្គរស្នួល​ ខេត្តកណ្តាល​។​ សម​​ត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ដ​​ បានយក​រថយន្ដមករក្សាទុ​ក​បណ្ដោះអាសន្ន នៅការិយាល័យចរា​ចរណ៍ ដេី​ម្បី​ដោះ​ស្រា​យ​ផលប៉ះពាល់សងសំណ​ងពិនិត្យ តាម​ផ្លូវ​ច្បាប់​ទ្រព្យសម្បត្ដិសាធារណៈ។

សូមបញ្ជាក់ថា ​រថយន្ដ​ដឹកថ្មនេះ ​ជាប្រភេទរថយន្ដ​ កែឆ្នៃ​នៅក្នុងស្រុក​ ដោយជាងបានកែប្ដូរ​កង់​ ​ប្ដូរប៉ុង បន្ថែម​ទ្រុងបែន​​ខុសលក្ខណៈបច្ចេកទេ​ស​ដេី​ម​ ​ជាប្រភេទរថយន្ដគ្មានពន្ធនាំចូលទៀតផង​​ ជា​កា​រនាំចូលគ្រឿងបន្លាស់រថយន្ដរួចយកមករៀប​ចំ​បង្គំចូលគ្នា​ តម្លើង​ចេញជារថយន្ដ ហេតុ​នេះហេី​យទេីបការដឹកធ្ងន់ បណ្ដាលអោយដាច់ក​ង់រត់ចោ​លរថយន្ដតែម្ដង​ សំណូមពរអោយគ្រប់ជំនាញមេ​ត្ដាពិនិត្យលក្ខណៈបច្ចេកទេសរថយន្ដប្រភេទនេះផង​ ពិសេស​ថ្មីៗ​នេះ​ ក្នុងសន្និបាទក្រសួងឯកឧត្តម​ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធា​រណៈ​ការ​បា​នប្រកាស​ថានិងចាត់វិធានការចំពោះយានដ្ឋានកែឆ្នៃ​ ផ្សាតទ្រុង​បន្ថែម​ អនុវត្ត​​​ច្បាប់​ជាដា​ច់ខាត ៕

Leave a Reply

Your email address will not be published. Required fields are marked *