ចុមខ្លាំងបាត់… គ្រាន់តែភ្ញៀវមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក ចុងភៅនិងសន្ដិសុខនាំគ្នាទាញច្រវ៉ាក់កែវ វាយក្បាលភ្ញៀវបែកជាច្រើនកន្លែង

ភ្នំពេញៈ កាលពីវេលាម៉ោង១ៈ១០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចហាងផឹកស៊ី យីហោ ភ្នំពេញសាច់អាំង PPQ ផ្លូវលេខ១៣៦ ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។ មានករណីហិង្សាមួយ រវាងបុគ្គលិកហាងផឹកស៊ី យីហោ ភ្នំពេញសាច់អាំង PPQ ជាមួយនឹងភ្ញៀវ ដោយបានព្រួតវាយទៅលើភ្ញៀវរងរបួសហូរឈាមពេញខ្លួន ផ្អើលមនុស្សពេញហាងរួចក៏ប្រញាប់ទាញទ្វារបិទ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរដើម្បីដោះស្រាយគ្នា។

មូលហេតុដោយសារ ខឹងនិងភ្ញៀវមើលមុខប្អូនស្រីម្នាស់ហាងពេក ទើបទប់ហំហឹងមិនបាន ក៏នាំគ្នាព្រួតវាយភ្ញៀវបែបនេះទៅ។ក្រោយពីហើយហេតុភាគីទាំង២សម្របសម្រួលគ្នា​ បញ្ចប់រឿងត្រឹមសំណង៧០០ដុល្លារ ៕

Leave a Reply

Your email address will not be published. Required fields are marked *