បុរសម្នាក់ ទាស់សម្ដីជាមួយប្រពន្ធ តូចចិត្តឡើងលើផ្ទះចង់.កសម្លាប់ខ្លួន

ព្រៃវែងៈ កាលពីវេលាម៉ោង៦ៈ៣០នាទី ថ្ងៃទី១០ ខែមករា ២០១៩ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ អសយដ្ឋាន ភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះ ធ្វើអត្តឃាត​ ដោយសារមានទំនាស់ក្នុងគ្រួសារ បន្ទាប់មកក៏បានចងកដោយខ្លួនឯង។ លុះព្រឹកឡើងទើបប្រពន្ធដឹងថា ចង.កនឹងខ្សែអង្រឹងជាប់ទ្វារបងផ្ទះ។ ក្រោយកើតហេតុកម្លាំងប៉ូលិសជំនាញខាងបច្ចកទេសខេត្ត បានសហការជាមួយកម្លាំងប៉ូលិសអធិការក្រុង ធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាចង.ក ដោយខ្លួនឯងមែន និងបានប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *