ស្រស់ស្អាតដែរទេ? អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្ពស់៩ជាន់ គ្រោងនឹងសាងសង់នៅពេលខាងមុខនេះ

ភ្នំពេញៈ អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្ពស់៩ជាន់ គ្រោងនឹងសាងសង់នៅក្នុងខាងមុខនេះ ដោយស្ថិតនៅទីតាំងចាស់ដដែលនៅក្នុងខណ្ឌឫស្សីកែវ។ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី១១ ខែមករាថាស្នង ការនគរបាលរាជធានីភ្នំពេញ នឹងមានគម្រោងសាងសង់អគារថ្មី ដែលមានកំពស់៩ជាន់។

លោកបានបញ្ជាក់ថា អគារថ្មីរបស់ស្នងការនគរបាលរាជធានីភ្នំពេញ គឺនៅទីតាំងចាស់ដដែល អត់មានការផ្លាស់ប្តូរទៅណានោះទេ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា គេមិនទាន់ដឹងថាតើការចំណាយធ្វើអគារស្នងការថ្មី ដែលនឹង មានកំពស់៩ជាន់នោះ នឹងត្រូវចំណាយប្រាក់អស់ប៉ុន្មានលានដុល្លារនោះទេ។ អគារថ្មីនេះ ត្រូវលោកស្នងការនគរបាលរាជធានីបានបញ្ជាក់ថា នឹងមានបំពាក់ បច្ចេកវិទ្យាទំនើបក្នុងការតាមដានគ្រប់ហេតុការណ៍ក្នុងរាជធានី ភ្នំពេញយ៉ាងល្អឥតខ្ចោះនោះថែមទៀត ៕

ប្រភព៖នគរបាលជាតិ

Leave a Reply

Your email address will not be published. Required fields are marked *