នារីស្រស់ស្អាតម្នាក់ បើករថយន្ដព្រូសបុករៈរុឺម៉កម៉ូតូ និងម៉ូតូ ព្រមទាំងរថយន្ដចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ នារីម្នាក់ រួមនិងនារីម្នាក់ទៀតរួមដំណើរជាមួយបានបើករថយន្ដម៉ាកព្រូសមួយគ្រឿងដោយមិនប្រយ័ត្ន ក៏ចង្កូតបុករៈរឺុម៉កម៉ូតូមួយគ្រឿង ម៉ូតូ៣គ្រឿងនិងរថយន្ដមួយគ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២០និង៤៥នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះសុីសុវត្តិកែងផ្លូវលេខ១០២ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE-5854 បើកបរដោយនារីម្នាក់ និងនារីម្នាក់ទៀត រួមដំណើរជាមួយ ។ ចំណែកសម្ភារះដែលខូចខាតរួមមាន ម៉ូតូ៣គ្រឿង រឺម៉កម៉ូតូកង់បីមួយគ្រឿងនិងរថយន្ដម៉ាកឡិចសុីRX300មួយគ្រឿង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ និងរឺម៉កកង់បី និងរថយន្ដដែលត្រូវរថយន្ដបង្កបុកនោះគឺឈប់នៅឯបចិញ្ចើមផ្លូវ។ លុះដល់ពេលកើតហេតុស្រាប់តែមានរថយន្ដបង្កខាងលើ បើកមកបុករះ និងកិនបណ្ដាលឲ្យរងការខូចខាតតែម្ដង តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

បើតាមសម្ដីនារីដែលបើករថយន្ដបង្កបានឲ្យដឹងថា ដោយសារតែរូបគាត់បានអោនរើសទូរស័ព្វក្នុងរថយន្ដទើបធ្វើឲ្យរេចង្កូតបុករៈតែម្ដងទៅ។

ក្រោយពីតហេតុ ម្ចាស់រថយន្ដបានព្យាយាមធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះទាំងអស់ ដោយព្រមសងថ្លៃខូចខាតខាងម្ចាស់រុឺម៉កម៉ូតូចំនួន៣២៥ដូល្លារ និងម៉ូតូមួយគ្រឿងចំនួន១០០ដូល្លារដើម្បីបញ្ចប់រឿង។ ចំណែកម៉ូតូពីរគ្រឿងនិងរថយន្ដមួយគ្រឿងទៀតដែលម្ចាស់ទាមទារថ្លៃខូចខាតថ្លៃពេក ទើបដោះស្រាយគ្នាមិនត្រូវ ហើយសមត្ថកិច្ចក៏សម្រេចឲ្យធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *