អ្នកណាមិនស្រៀវ…. រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង បុករះចូលផ្ទះប្រជាពលរដ្ឋ កាលពីព្រឹកមិញនេះ

អ្នកណាមិនស្រៀវ.... រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង បុករះចូលផ្ទះប្រជាពលរដ្ឋ កាលពីព្រឹកមិញនេះ

ក្រុងព្រះសីហនុៈ (ព័ត៍មានបឋម) កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃ១២ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង បានបុករះចូលផ្ទះពលរដ្ឋនៅម្តុំជិតអង្គភាព សាខាកាំកុងត្រូលខេត្តព្រះសីហនុ ខាងមុខបុរីឆឹង សុខា សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ បណ្តាលអោយរងការខូចខាតផ្នែកខ្លះខាងមុខផ្ទះរងគ្រោះ និងខូចខាតរថយន្ត៣គ្រឿង ព្រមទាំងម៉ូតូ២គ្រឿង (រថយន្តក្រឡុកសុីម៉ង់ត៍២គ្រឿង រថយន្តតូច២បាំងកន្លះមួយគ្រឿង នៅតាមផ្លូន និងម៉ូតូ២គ្រឿងនៅខាងមុខផ្ទះរងគ្រោះ)។ 

បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា ដំបូងរថយន្តបង្កនេះ បើកមកប៉ះរថយន្តតូចមួយគ្រឿង និងរថយន្តក្រឡុកសុីម៉ង់ត៍ដូចគ្នាមួយគ្រឿងទៀត មុននឹងបុកចូលផ្ទះគេ។ ក្រោយហេតុការណ៍ អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *