បងស្រីនាំភ្ញៀវមកលេងផ្ទះ ញុំាអីតិចតូច ប្អូនប្រុសញៀនថ្នាំបង្ករឿង បោកធុងទឹកកក និងក្រឡាបតុភ្ញៀវកំពុងញុំាអី ផ្អើលពេញផ្ទះ

បងស្រីនាំភ្ញៀវមកលេងផ្ទះ ញុំាអីតិចតូច ប្អូនប្រុសញៀនថ្នាំបង្ករឿង បោកធុងទឹកកក និងក្រឡាបតុភ្ញៀវកំពុងញុំាអី ផ្អើលពេញផ្ទះ

ភ្នំពេញៈ កាលពីវេលាម៉ោង២០ៈ៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិប៉ប្រក់ខាងជើង កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ ឃឹម សុភា ហៅប៉េ អាយុ២៨ឆ្នាំ មុខរបរមិនពិត។ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ មានឈ្មោះ ឃឹម សុជាតិ អាយុ៣៧ឆ្នាំ មេផ្ទះ។ 

បន្ទាប់ពីរូបនាង បានធ្វើពិធីជប់លាងបន្តិច បន្តួចនៅផ្ទះដោយហៅមិត្តភក្ដិ ៥ទៅ៦នាក់មកហូបចុកផង ពេលកំពុងហូបចុក ស្រាប់តែប្អូនប្រុសដែលបង្ករខាងលើ បានទៅបើកសំឡេងធុងបាស់ឮសំលេងខ្លាំង ពេលនោះគាត់ក៏ស្តីឲ្យ ធ្វើឲ្យប្អូនគាត់ដែលជាជនបង្ករខឹង បានលើកធុងទឹកកក ក្រវាត់គប់សំដៅមកលើគាត់តែខុស ហើយក៏បានលើកតុដែលមានភ្ញៀវកំពុងហូបបំបាស់ចោល ដោយទ្រាំនូវទង្វើប្អូនប្រុសខាងលើមិនបាន ក៏ប្តឹងសមត្ថកិច្ចឲ្យចុះមកឃាត់យកមកសាកសួរនៅប៉ុស្តិ៍តែម្តង។

ប្រភពដដែលបានបន្តថា ប្អូនប្រុសគាត់ខាងលើនេះ ជាក្មេងប្រើប្រាស់គ្រឿងញៀន ហើយកន្លងមក តែងតែរករឿងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាញឹកញ៉ាប់ ប៉ុន្តែឪពុកម្តាយគាត់ចិត្តមិនដាច់ ពីព្រោះមានកូនប្រុសតែម្នាក់ និងជាកូនពៅផង តែលើកនេះដោយសាទង្វើលដដែលៗ ទើបហៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបុរសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *