ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ក្រោយពីបើកសា​ឡង់ដឹកខ្យាច់ បុក​ទូក​របស់​ពលរដ្ឋ​នេសាទ​ត្រី បណ្ដាល​ឲ្យ​លិចបាត់​ខ្លួន​ ក្មេងប្រុស​អាយុ២ឆ្នាំ​ម្នាក់

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ក្រោយពីបើកសា​ឡង់ដឹកខ្យាច់ បុក​ទូក​របស់​ពលរដ្ឋ​នេសាទ​ត្រី បណ្ដាល​ឲ្យ​លិចបាត់​ខ្លួន​ ក្មេងប្រុស​អាយុ២ឆ្នាំ​ម្នាក់

កណ្តាលៈ កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុច​ភូមិ​ព្រែក​ថោង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយសា​ឡង់​មួយគ្រឿង​ របស់​ជនជាតិ​វៀតណាម​ម្នាក់ បានបើក​បុក​ទូក​របស់​ពលរដ្ឋ​ ដែល​កំពុង​នេសាទ​ត្រី បណ្ដាល​ឲ្យ​លិច និង​បាត់​ខ្លួន​ក្មេងប្រុស​អាយុ២ឆ្នាំ​ម្នាក់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយសា​ឡង់​ដឹក​ខ្សាច់ ពណ៌​បៃតងចាស់ បើកបរ​ដោយ​ឈ្មោះ ចាំ​យុំ​សឺ​ង ភេទ​ប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិ​វៀតណាម មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ តាំ ធី ភេទ​ស្រី អាយុ៣៦ឆ្នាំ។ អ្នកបើកបរ​និង​អ្នករួមដំណើរ​ទាំង២នាក់ ​មាន​ទីលំនៅ​ក្នុង​ខេត្ត​តាំង​ថា​ន់​បេ ប្រទេស​វៀតណាម រីឯ​ទូក​នេសាទ​ត្រី​ របស់​ពលរដ្ឋ​មួយ​គ្រួសារ មានពណ៌​បៃតង​លាយ​ខៀវ បើកបរ​ដោយ​ឈ្មោះ ស្លេស ម៉ូ​សា ភេទ​ប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​អ្នករួមដំណើរ​ជាមួយគ្នា៣នាក់ ទី១.ឈ្មោះ យូ មៃ​យ៉ាន ភេទ​ស្រី អាយុ២៩ឆ្នាំ ទី២.ឈ្មោះ ម៉ូ សា​គី​រី​ន ភេទ​ប្រុស អាយុ៧ឆ្នាំ និង៣.ឈ្មោះ ម៉ូ សាហា​រ៉ូ​ន ភេទ​ប្រុស អាយុ២ឆ្នាំ (បាត់​ខ្លួន​រក​មិនទាន់​ឃើញ)។ ជនរងគ្រោះ​ទាំង៤នាក់​ មាន​ទីលំនៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល។

នៅ​មុនពេល​កើតហេតុ សាក្សី​បានឃើញ​ជន​រង​ទូក​របស់​ពលរដ្ឋ​រង​គ្រោះ​ខាងលើ កំពុង​នេសាទ​ត្រី​ក្នុង​ទន្លេ ខណៈនោះ​ក៏មាន​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​បើក​ដោយ​ជនជាតិ​វៀត បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក បណ្ដាល​ក្មេងប្រុស​អាយុ២ឆ្នាំ​ម្នាក់​បាត់​ខ្លួន ។

សម្ថ​ត​កិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ គឺ​បណ្ដាលមកពី​អ្នកបើកបរ​សា​ឡង់​ដឹក​ខ្សាច់ បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើបបាន​ជាមាន​រឿងហេតុ​ខាងលើនេះ​កើតឡើង ។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកមក​រក្សាទុក​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *