សោកស្ដាយខ្លាំងណាស់…. ម្ចាស់ផ្ទះរវល់ទៅលក់ដូរនៅផ្សារ ស្រាប់តែអគ្គីភ័យឆាបឆេះផ្ទះគ្មានសល់ រួមទាំងរថយន្ដលុចសុីសមួយគ្រឿង

សោកស្ដាយខ្លាំងណាស់.... ម្ចាស់ផ្ទះរវល់ទៅលក់ដូរនៅផ្សារ ស្រាប់តែអគ្គីភ័យឆាបឆេះផ្ទះគ្មានសល់ រួមទាំងរថយន្ដលុចសុីសមួយគ្រឿង

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ៥៥ ផ្លូវ​បេតុង ក្រុមទី១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ មានករណីអគ្គិភ័យឆាបឆេះមួយ ដែលបណ្តាលឲ្យឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ ខូចខាត​សម្ភារៈឥវ៉ាន់ចាប់ហួយ​មួយចំនួនធំ​ និង​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ឆេះមួយកំណាត់​មុខ​នៅក្នុង​ផ្ទះល្វែង​សង​អំពី​ឥដ្ឋ។ ដែលម្ចាស់ផ្ទះ​មានឈ្មោះ ណោ ឆេង​គីម ភេទ​ស្រី អាយុ៤៥ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ៥៣ ផ្លូវ​បេតុង ក្រុមទី១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។ 

បើតាមសម្ដីម្ចាស់ផ្ទះ បាន​ឲ្យ​ដឹង​ថា នៅមុនពេល​កើតហេតុ​ គាត់​មិនបាន​នៅផ្ទះ​ឡើង​ ដោយ​រវល់​លក់​នៅឯ​ផ្សារ​ទំនប់​ឯណោះ ​ស្រាប់​តែមាន​គេ​ខ​ល​ប្រាប់ថា​ មាន​ភ្លើង​ឆេះ។ បើតាមប្អូនស្រី​​ម្ចាស់ផ្ទះ​ បាន​ឲ្យ​ដឹងថា ​ផ្ទះ​ដែល​ឆេះ​នេះ ​ជា​ផ្ទះ​សម្រាប់​ស្តុក​ទំនិញ​ចាប់ហួយ​ ដោយបាន​ចាក់សោ​ជាប់ ​ម្ចាស់ផ្ទះ​ទៅធ្វើ​ការ​និង​លក់ដូរ​អស់។

អគ្គិភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ធ្វើ​ឲ្យ​ឆាបឆេះ​ខូចខាត​រថយន្ត​មួយ​ កំណាត់​មុខ ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2V-0897 និង​ឆេះ​ខូចខាត​សម្ភារៈមួយចំនួនធំ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន៦គ្រឿង ប្រើប្រាស់​ទឹក​ពន្លត់​ចំនួន៣គ្រឿង មាន​រថយន្ត​របស់​កា​រិ​យា​ល័យ​បង្កា​ពន្លត់​អគ្គិភ័យ​ រាជធានី​ភ្នំពេញ២គ្រឿង រថយន្ត​ខណ្ឌឫស្សីកែវ១គ្រឿង។ អគ្គិភ័យ​នេះ​ពន្លត់​ចប់សព្វគ្រប់​ ជា​ស្ថាពរ​នៅវេលា​ម៉ោង១០ៈ២៥នាទី ៕

Leave a Reply

Your email address will not be published. Required fields are marked *