ជិតបានចែកចាយថ្នាំញៀនទៅហើយ ស្រាប់តែសមត្ថកិច្ចអង្រែលើ ធ្វើការឃាត់ខ្លួន

ជិតបានចែកចាយថ្នាំញៀនទៅហើយ ស្រាប់តែសមត្ថកិច្ចអង្រែលើ ធ្វើការឃាត់ខ្លួន

កាលពីវេលាម៉ោង៩ៈ០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នារីម្នាក់ មានឈ្មោះ ឯក ឌីម ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ត្រូវបានកម្លាំងសមត្តកិច្ចប៉ុស្តិ៍ន គរបាលរដ្ឋបាលចាក់អង្រែលើ  ធ្វើការឃាត់ខ្លួនបានភ្លាមៗ  រួមថ្នាំក្រាមសថ្លា៥០កញ្ចប់តូច (សាធាតុញៀន) ខណះពេលកំពុងធ្វើការចែកចាយ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្តីលោក អ៊ុំ រតនា នាយប៉ុស្តិនគរបាលរដ្ឋបាលចាក់អង្រែលើ បានអោយដឹងថា មុនពេលធ្វើការឃាត់ខ្លួននារីខាងលើ គឺកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថភាព រហូតដល់ផ្លូវ៦០ម៉ែត្រ ស្រាប់តែឃើញនារីម្នាក់ ឈរតែម្នាក់ឯងក្នុងសណ្ថានភាពរៀងភ័យផង ក៏មានការសង្ស័យហៅអោយឈប់និងធ្វើការឆែកឆេរ ឃើញមានថ្នាំក្រាមសថ្លាចំនួន៥០កញ្ចប់តូច (សាធាតុញៀន) ក៏ធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាល រដ្ឋបាលចាក់អង្រែលើតែម្តង។

ក្រោយធ្វើការឃាត់ខ្លួន នារីជនសង្ស័យរួមជាមួយថ្នាំក្រាមសថ្លារ៥០កញ្ចប់តូច មកធ្វើការសាកសួរបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន៥០កញ្ចប់តូចនេះ គឺយកមកធ្វើការចែកចាយលក់ដូរ តែមិនទាន់បានលក់ផង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនតែម្តង ក្រោយសមត្តកិច្ចធ្វើការសាកសួររួចរួម ជាមួយវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនិតិវិធីនៃច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *