ទៅលេងផ្ទះអ្នកជិតហូបបាយ ប៉ះសម្លរអត់ឆ្ងាញ់ ខឹងចិត្តដេញវ៉ៃកូនម្ចាស់ផ្ទះ រួចដុតម៉ូតូឆេះអស់មួយគ្រឿងទៀត

ទៅលេងផ្ទះអ្នកជិតហូបបាយ ប៉ះសម្លរអត់ឆ្ងាញ់ ខឹងចិត្តដេញវ៉ៃកូនម្ចាស់ផ្ទះ រួចដុតម៉ូតូឆេះអស់មួយគ្រឿងទៀត

តាកែវៈ ​​​​​​​​លពីរសៀល​​​​​​​​​​​​​ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០​១៩ ស្ថិតនៅ​ភូមិ​​​​​​​​​​សុ​ក្រំ ឃុំ​អូ​​​​​​​​​​​​រ​សារាយ​​​​​​​​​​​​​​​​​​​ ស្រុក​ត្រាំកក់​​​​​​​​​​​​​​​​ ខេត្តតាកែ​​​​​​​វ។ មានករណីហិង្សាមួយ ដោយ​​បុរសម្នាក់​​​​​​​​​​​​​ ថ្លើមពាសមេ​ឃ​​ បានដេញវាយ​​​​​​​​​​​​​​​​កូន និង​វាយបំផ្លាញ​ទ្រព្យ​​​​​​​​​​សម្បត្តិស្ទើរគ្មានសល់ ព្រមទាំ​​​​​​​​​​​ងដុតក​​​​​​​​​​​​ម្ទេចម៉ូតូមួ​​​​​​​​​​​​​យគ្រឿងរ​​​​​​​​​​​បស់ម្ចាស់ផ្ទះ គ្រាដែ​​​ល​បុរសនេះ​​​​​​​​​​​មក​​​​​​​​​​​​​​​​លេងផ្ទះ​​​​​​​​​​​​​​នេះ ហើ​​​​​​​​​​​​​យប​​​​​​​ង្កើតជាទំនាស់​ពាក្យ​​​​​​​​​​​​​សម្តីគ្នា​​​​​​​​​​​​​​​​បណ្តិច​​​​​​​​បន្តួច។ ក្រោយ​បង្កហិង្សារួច​​​​​ បុរ​​​​​​​សចិត្តភ្លើងរូបនេះ ត្រូវបានន​គរបាល​​​​​​មូលដ្ឋានចា ​​​​​​​​​​ប់ដាក់​​​​​​​​​​​​ខ្នោះកសា​​​​​​​​​​​​​​​​​​​​​​ងសំណុំរឿង​​​​​​​​​​​​​​ ដើម្បីចាត់​​​​​​​​​​​​​ការតា​​​​​មច្បាប់ ។

មន្ត្រីនគរបា​លស្រុកត្រាំកក់​​​​​​បាន​​​​​​​​​​​​​ឲ្យដឹងថា ជ​​​​​​​​​​​​នសង្ស័យ​មាន​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ ង៉ែ​ម បូរ៉ា​ល់ ​​​​​​​​​​​​​​ភេទ​ប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​អាយុ២៥ឆ្នាំ បាន​ទៅលេង​និង​ហូប​​​​​​​​​​បាយ​នៅ​​​​​​​​​​ផ្ទះ​ជនរង​​​​​​​​​​​​​​គ្រោះ ឈ្មោះ ​សំ​​​​​ វ៉ា​ញ ភេទ​ស្រី អាយុ​​​​​​​​​​​​​​​៥៣ឆ្នាំ រស់​​​​​​​​​​​​​​​​​​​​​​​​នៅ​ភូមិ​ឃុំ​ជា​​​​​​​​​​​​​​​​មួយគ្នា។ ​​​​​​​​​ពេលទៅលេងនៅផ្ទះនេះ​​​​​​​​​​ បាន​​​​​​​​​​​​​​​​​មួយសន្ទុះ​ស្រាប់តែ​​​​​​​​មាន​ទំនា​​​​​​​​​​​​​​​​​​​​​ស់​ពាក្យសម្តី​ ជាមួ​​​​​​​​​​​​​​​​​​​​យ​កូនស្រី​ម្ចាស់​ផ្ទះ រួចបុរស​​​​​​​​​​​​នេះ ​ក៏បា​​​​​​​​​​ន​ស្ទុះ​ទៅ​វាយ​កូនស្រី​ម្ចាស់ផ្ទះ តែ​កូន​​​​​​​​​​​​​ស្រី​ម្ចាស់ផ្ទះដឹង​​​​​​​​​​​​​ខ្លួនទាន់​​​​​​​​​​​​​ បាន​​​​​​​​​​​​​​​​​​​​​​​រត់​រួច​ទើបមិ​​​​​​​​​​​​​​​ន​បណ្ដា​​​​​​​​​​​​ល​ឲ្យ​រងរ​​​​​​​​​​​​បួស​​​​​អ្វី​ទេ។

ខណៈដែល​​​​​​​​​​​​​​ជនសង្ស័យដេ​​​​​​​​​​​​​​​​​​​​​​​​ញ វាយកូ​​​​​​​​​​​​​​​​​​​នម្ចាស់ផ្ទះមិនបាន គេ​ក៏​ស្ទុះ​ទៅ​វា​​​យ​ពា​​​​​​​​​​​​​​​​​​​​​​​​​​ងទឹក​បែក​អស់​ចំនួន២ វាយ​​​​​​​​​​​​​​​​​​​​ដំ​សម្ភារ​​​​​​​​​​​​​​​​​​ផ្សេងៗក្នុងផ្ទះ​ និងចាក់សាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​ដុតបំផ្លាញ​ម៉ូតូ​​​​​​​​​ម៉ាក វេ​វ ពណ៌​ក្រហម​​​​​​​​​​​​​​​​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​១គ្រឿង របស់ម្ចាស់​​​​​​​​​​ផ្ទះទៀ​​​​​​​​​​​​​​​​តផង។ បន្ទាប់ពីកើត​ហេតុនេះរួច ស​​​​​​​​​​​​​មត្ថកិច្ចនគ​​​​​​​​​​​​​​​​​របាលប៉ុស្តិ៍អូរសារាយ​​​​​​​​​​​​​​​​​​ទៅដល់ បាន​​​​​​​​​​​​ឃាត់ខ្លួន​ជន​​​​​​​​​​សង្ស័យ​មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាកសួរ និងកសាង​​​​​​​​​​​​​សំណុំរឿង​តា​​​​​​​​​ម​និតិ​វិ​​​​​​​​​​ធីតា​​​​​​​មច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *