រថយន្ដ២គ្រឿង បុកគ្នាពេញទំហឹង រួចផ្លោតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់៣កង់ ឯរថយន្ដទាំង២ រងការខូចខាតយ៉ាងដំណំ

រថយន្ដ២គ្រឿង បុកគ្នាពេញទំហឹង រួចផ្លោតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់៣កង់ ឯរថយន្ដទាំង២ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យផ្លោតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្ដទាំង២គ្រឿងរងកាខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៣០ នាទីរំលងអាធ្រាតឈានចូលនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ ១៩៩ ត្រង់ចំនុចផ្លូវបំបែកជា៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាពេលកើតហេតុគេឃើញរថយន្ដម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AC-5287 បើកដោយបុរសម្នាក់ជិះតាមបណ្ដោយផ្លូវ១៩៩ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះនោះក៏មានរថយន្ដមួយគ្រឿងម៉ាកកាមរី ហាយព្រីត ពណ៌មាស ពាក់ស្លាកលេខភ្នំពេញ2R-2202 បើកដោយប្រុសស្រី២នាក់ ដែលបានធ្វើដំណើក្នុងទិសដៅពីត្បូងមកជើងតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងល្បឿនលឿនដូចគ្នា ពេលមកដល់ចំនុចកើតហេតុក៏ត្រូវរថយន្ដកាមរី ហាយព្រីត បុកពីឆិតពីមុខពេញទំហឹងបណ្ដាលឲ្យ រេចង្កូតមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់ និងខ្ទាតមួយកង់ប្រហែល៥ម៉ែត្រឯរថយន្ដទាំងពីគ្រឿងរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ភ្លាមៗនោះភាគីទាំង២បានរត់គេចខ្លួនបានស្រម្រោល។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដទាំងពីរដោះស្រាយគ្នានៅពេលក្រោយ៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *