ភ្ញាក់ផ្អើលទាំងព្រឹក… បុរសសតិមិនគ្រប់ម្នាក់ យកកាំបិតប៉័ងតោ អារ.កខ្លួនសម្លាប់ឯង តែមិនស្លាប់ របួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកយកទៅពេទ្យភ្លាមៗ

ភ្ញាក់ផ្អើលទាំងព្រឹក... បុរសសតិមិនគ្រប់ម្នាក់ យកកាំបិតប៉័ងតោ អារ.កខ្លួនសម្លាប់ឯង តែមិនស្លាប់ របួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកយកទៅពេទ្យភ្លាមៗ

ភ្នំពេញៈ កាលពីវេលាម៉ោង៤ៈ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចការដ្ឋានសំណង់ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ ឯ រាំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិវាលលើក ឃុំកំពង់ចំលង ស្រុកស្វាយរៀង ខេត្តស្វាយរៀង (ជាមនុស្សសតិមិនគ្រប់)។ បាន យកកាំបិតប៉័ងតោធ្វើអត្តឃាត ដោយអារ.កសម្លាប់ខ្លួនឯង តែមិនបានសម្រេចទេ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យមិត្តភាពខែ្មរសូវៀត។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *