នៅថ្ងៃអាទិត្យទី២០ ខែមករា ស្អែកនេះ ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនរយៈពេល៣ថ្ងៃ (២០-២៣ មករា ២០១៩)

នៅថ្ងៃអាទិត្យទី២០ ខែមករា ស្អែកនេះ ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនរយៈពេល៣ថ្ងៃ (២០-២៣ មករា ២០១៩)

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។ មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍ និងជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *