នារីលក់ឡេតាមអនឡាញ់ម្នាក់ ខឹងបើករថយន្ដគេចម៉ូតូក្មេងស្ទាវ ជ្រុលទៅបុកគូទរថយន្ដដែលចតទុកចោល ស្រែកឡាំប៉ា ឡូឡា ដូចមនុស្សស្រវឹងស្រា ទាមទារសំណង់ ថ្លៃខូចខាត

នារីលក់ឡេតាមអនឡាញ់ម្នាក់ ខឹងបើករថយន្ដគេចម៉ូតូក្មេងស្ទាវ ជ្រុលទៅបុកគូទរថយន្ដដែលចតទុកចោល ស្រែកឡាំប៉ា ឡូឡា ដូចមនុស្សស្រវឹងស្រា ទាមទារសំណង់ ថ្លៃខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខឃ្លាំងឱសថក្រសួងសុខាភិបាល ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយនារីវ័យក្មេងស្រស់ស្អាតម្នាក់ បើកបររថយន្តកាមរីបាឡែនមួយគ្រឿង បើកគេចចេញពីក្រុមម៉ូតូមកពីខាងមុខ ក៏ជ្រុលទៅបុកគូទរថយន្តយុីឌុប ដែលចតទុកចោលតាមផ្លូវ ដោយមិនមានដាក់ភ្លើង ឬសញ្ញាសម្គាល់ បណ្តាលឲ្យរថយន្តកាមរីខ្ទេចមុខមួយចំហៀង ផ្ទុះពោងខាងមុខ២ អ្នកបើកបររងរបួសស្រាល។

រថយន្តរងគ្រោះ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6578 បើកបរដោយនារីវ័យក្មេងម្នាក់ អះអាងថាខ្លួនជាអាជីវករលក់ឡេ តាមអនឡាញ មានទីលំនៅ ក្បែរផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសស្រាល។ ចំណែករថយន្ត ដែលខូចចតទុកតាមផ្លូវ ម៉ាកហុីយ៉ាន់ដាយទ្រុង យុីឌុប ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-2734 អ្នកបើកបរ មិនស្គាល់អត្តសញ្ញណ ចតរថយន្តទុកចោលតាមផ្លូវ ពីត្បូងទៅជើង មិនដាក់ភ្លើងសញ្ញអ្វីឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តកាមរីបាឡែន បើកបរដោយនារីម្នាក់ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានគេចពីក្រុមម៉ូតូជិះប្រដេញគ្នា២ទៅ៣គ្រឿង ពីជើងទៅត្បូង ធ្វើឲ្យនារីរូបស្រស់ បួងចង្កូតគេចជ្រុលទៅបុកគូទ រថយន្តយុីឌុប ដែលចតទុកចោលតាមផ្លូវ គ្មានដាក់ភ្លើងសញ្ញា ម្ចាស់មិនដឹងទៅណា បណ្តាលឲ្យរថយន្តបាឡែនខ្ទេចមុខមួយចំហៀង ផ្ទុះពោង២ខាងមុខ អ្នកបើកបររងរបួសស្រាល ។

ក្រោយកើតហេតុ នារីជាអ្នកបើកបររថយន្ត កាមរីបាឡែន ស្រែកឡាំប៉ា ឡូឡា ដូចមនុស្សស្រវឹងស្រា វែកញែកផ្លូវច្បាប់ ទាមទាររកសំណងជួសជុលរថយន្តខ្លួន ។

តាមនារីខាងលើ បានឲ្យដឹងថា មុនកើតហេតុ គាត់ជួបជុំគ្នាជាមួយបងប្អូន អ្នកស្គាល់រាប់អានគ្នា ហូបចុកលេងនៅឯមណ្ឌលកែប្រែព្រៃស លុះពេលដែលគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះឯផ្សារដីហុយវិញ តាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង មកដល់ចំណុចខាងលើ បើកគេចពីក្រុមម៉ូតូ បើកច្រាសទិស បួងចង្កូតគេចក៏ជ្រុលទៅបុកពីក្រោយរយន្តធន់ធំ ចតទុកចោលតាមផ្លូវតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ វាស់វែងរួច រថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានរងចាំដោះស្រាយពេលក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *