ឃើញនារីបរទេសស្លៀកសុិចសុី ញ៉ែអូសក្រឡា ធ្វើឲ្យបុរសបរទេសម្នាក់ទៀតកំពុងញ៉ែដែររុញឲ្យដួលបោកក្បាលនិងថូផ្កាហូរឈាមពេញខ្លួន

ឃើញនារីបរទេសស្លៀកសុិចសុី ញ៉ែអូសក្រឡា ធ្វើឲ្យបុរសបរទេសម្នាក់ទៀតកំពុងញ៉ែដែររុញឲ្យដួលបោកក្បាលនិងថូផ្កាហូរឈាមពេញខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលហូរឈាមជោគខ្លួន​ បន្ទាប់ពីគាត់ស្រវឹងស្រាស្រឿង ហេីយនារីបរទេសម្នាក់ស្លៀកពាក់​​ស៊ិចស៊ី​ ​លិចលេីលិចក្រោម ក៏និយាយភាសារអង់គ្លេស លក្ខណៈអូសក្រឡាញ៉ែរូបនាងត្រង់ៗ ស្រាប់តែមានបុរសបរទេសម្នាក់​ បានរុញ​ឲ្យចេញបែរជាជ្រុលធ្វេីឲ្យ​រអិលជេីងដួលបោកក្បាលនឹងថូផ្កា​ ហេីយក៏នាំគ្នាដេីរទៅបាត់​ រួចហេីយបុរសរងគ្រោះងេីបឡេីងមកស្រែកឆោឡោថា​ ចោរៗ​ ដាក់នារីបរទេសរូបស្រស់ និងបងប្អូនប្រុសរបស់នាងម្នាក់​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ រាយការណ៍​ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍​ កាលពីវេលាម៉ោង០៣៖០៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ​១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញមានបុរសបរទេស៣នាក់​ និងនារីបរទេសម្នាក់ស្លៀកស៊ិចស៊ី​បានឈរជជែកគ្នាលេីចញ្ចេីមផ្លូវ កែងផ្លូវកន្លែងកើតហេតុ​ មួយសន្ទុះក្រោយមក​ក៏ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រឿងៗ​ បានធ្វើដំណើរដោយថ្មើរជើងមកដល់ ហេីយបានជួបជនបរទេសប្រុសស្រីទាំង៤នាក់នោះ​ ដោយឃេីញនារីបរទេសនោះ​ មានរូបសម្រស់ស្អាត​ ហេីយស៊ិចស៊ីទៀតនោះ​ បុរសម្នាក់នោះក៏បាននិយាយជាភាសាអង់គ្លេសជាមួយនឹងនារីបរទេសរូបស្រស់នោះ​ លក្ខណៈសាសង(ញ៉ែ)រូបនាងតែម្ដង​។

ប្រភពបន្តថា​ បន្តិចក្រោយមកឃើញបុរសបរទេសម្នាក់ទៀត​ ដែលឈរជជែកគ្នាជាមួយនារីបរទេសខាងលេីដែរនោះ​ ដោយបុរសបរទេសនោះក៏និយាយជាមួយបុរសខ្មែរនោះដែរ តែមិនដឹងថាមានរឿងអ្វី និងនិយាយពីអ្វីខ្លះទេ​ ស្រាប់តែស្រែកដាក់គ្នាទៅវិញទៅមក រួចក៏ច្រានបុរសខ្មែរនោះឲ្យដេីរចេញទៅ តែដោយសារតែស្រវឹងស្រាស្រឿងៗផង​ បុរសខ្មែរនោះក៏រអិលជេីងដួល ហេីយបោកក្បាលនឹងថូផ្កា បណ្តាលឲ្យបែកក្បាលហូរឈាមជោគអាវតែម្ដង​ ហេីយបុរសបរទេសនោះ​ក៏ដេីរនាំបុរសបរទេសម្នាក់ទៀតដើរចេញទៅបាត់ពីកន្លែងកើតហេតុតែម្តង ។

 

ភ្លាមនោះបុរសខ្មែររងគ្រោះ ក៏បានស្រែកឆោឡោ​ថា ចោរៗ ហេីយស្រែក ចោទប្រកាន់រូបនាងនិងបងប្អូនប្រុសរបស់នាង​ថា ជាមិត្តភ័ក្រនឹងបុរសបរទេសដែលរុញរូបគាត់អោយដួលហេីយគេចទៅបាត់នោះ ទើបគាត់កើតទុក្ខមិនសុខចិត្ត ប្រកែកគ្នាជាមួយពួកគេទាំង២នាក់​ រហូតមានប្រជាពលរដ្ឋនិងអ្នកដំណេីរ​ ចុះមកជួយឃាត់​ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣​ ចុះមកកន្លែងកើតហេតុ​តែម្ដង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានសួរនាំដឹងមូលហេតុច្បាស់លាស់ហេីយក៏បានអនុញាតិឲ្យបុរសបរទេសប្រុសស្រីទាំង២នាក់បងប្អូននោះ​ ត្រលប់ទៅកន្លែងស្នាក់នៅវិញ​ រួចឲ្យបុរសរងគ្រោះទៅរកសាក្សីនៅកន្លែងកេីតហេតុ ៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *